Thursday, July 25, 2019

ផ្តល់ជំនួយមនុស្សធម៌ដល់ជនរងគ្រោះជាប់គុករងទុក្ខព្រោះធ្វើបុណ្យខួប៣ឆ្នាំបណ្ឌិត កែម ឡី

ព្រះតេជគុណ លួន សុវ៉ាត នាំយកជំនួយមនុស្សធម៌ពីពុទ្ធបរិស័ទជនរួមជាតិខ្មែរអាមេរីកកាំង ទីក្រុង Santa Ana.California.៧០០ដុល្លា និង ១០០ដុល្លា ជា ថវិកា លោក ឈុន ម៉េងថុង និងគ្រួសារញាតិមិត្ត Fresno.California.USA.ចែកជូន លោក គង់ រ៉ៃយ៉ា និង យុវជន សួង នាគព័ន្ធ ដែលកំពុងរងទុក្ខជាប់គុកព្រៃសដោយអយុត្តិធម៌ ព្រោះតែប្រើសិទ្ធិសេរីភាពបញ្ចេញមតិក្នុងការចូលរួមធ្វើបុណ្យខួប៣ឆ្នាំជូនលោក វីរបណ្ឌិត កែម ឡី កាលពីថ្ងៃ១០កក្កដា២០១៩កន្លងទៅក្នុងពេលថ្មីៗនេះ ។ យុវជន​ គង់​ រ៉ៃ​យ៉ា​ ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ផ្សព្វផ្សាយ​លក់​អាវយឺត​ដែល​មាន​សរសេរ​សារ​រំលឹក​ពី​ប្រសាសន៍​របស់​លោក​កែម​ឡី​ “បើ​អ្នក​មិន​ធ្វើអ្វី​សោះ​ ក៏​គង់​នឹង​រងគ្រោះ​ដែរ​ គ្រាន់តែ​មិនទាន់​ដល់វេន​អ្នក​ប៉ុណ្ណោះ​ ។ ចំណែក​ឯ​យុវជន ​សួង​ នាគព័ន្ធ​ ត្រូវ​ចាប់ខ្លួន​ បន្ទាប់ពី​រូប​គាត់​ចែក​ខិត​ប័ណ្ណ​ដែល​សរសេរ​ថា​ «បញ្ឈប់​ការ​សម្លាប់​មនុស្សក្រៅ​ប្រព័ន្ធ​ច្បាប់​»។ #ខ្មែរជួយខ្មែរ ២៥កក្កដា២០១៩

No comments:

Post a Comment