ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, July 15, 2019
អនុមោទនាបុណ្យកសាងបង្អួចកសាងតុរៀនកសាងអំពូលសូឡានិងប្រគេនចង្ហាន់ព្រះសង្ឃវត្តស្លែង
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ និង សម្បត្តិមនុស្ស ទេវតា ព្រះនិព្វាន កើតមានដល់ ១.ឧបាសិកា តាំង សោភ័ណ្ឌ ព្រមទាំងបុត្រ រស់នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរីក Lowell.Massachusetts,USA.លោក តាំង រចនា,លោក តាំង ហ្វីលីព,លោក តាំង សាំង,មានសទ្ធាជ្រះថ្លា ៣០០ដុល្លា ចូលបុណ្យកសាងបង្អួច #កុដិនិងសាលារៀនព្រះសង្ឃវត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង ខេត្តសៀមរាប ។ ៣០០ដុល្លា ចូលបុណ្យកសាងអំពូលសូឡាបំពាក់ក្នុងទីធ្លាវត្តស្លែង ១០០ដុល្លា កសាងតុរៀន និង ១០០ដុល្លា សម្រាប់ចង្ហាន់ព្រះសង្ឃវត្តស្លែងក្នុងរដូវចូលព្រះវស្សា ។ #ខ្មែរជួយខ្មែរ ១៥កក្កដា២០១៩ LUON SOVATH 012 83 83 22
Subscribe to:
Post Comments (Atom)
No comments:
Post a Comment