Tuesday, January 22, 2019

សិស្សសាលាបឋមសិក្សាបណ្តែតទឹកភូមិស្ទឹងជ្រៅរៀនបានតែថ្នាក់ទី១និងទី២

សិស្សសាលាបឋមសិក្សាបណ្តែតទឹក #ភូមិស្ទឹងជ្រៅ រៀនបានត្រឹមតែថ្នាក់ទី១និងទី២អស់ថ្នាក់រៀន អស់សាលារៀន សិស្សខ្លះឈប់រៀន សិស្សខ្លះនៅបន្តរៀនថ្នាក់ដដែលៗ សិស្សខ្លះមានសាច់ញាតិបងប្អូនរស់នៅលើដីគោកក៏ទៅរស់នៅជាមួយបងប្អូនហើយរៀនបន្តនៅសាលារៀនលើដីគោកវិញ ។ បច្ចុប្បន្នសប្បុរសជនសាមគមដែលជាជនជាតិបារាំងគេបានជួយសាលារៀន១ខ្នងបន្ថែមទៀត និងសប្បុរសជន #ខ្មែរជួយខ្មែរ ដែលដឹកនាំកសាងដោយ ព្រះតេជគុណ លួន សុវ៉ាត ព្រះសង្ឃវត្តស្លែង ដោយមានការឧបត្ថម្ភថវិកាដោយ ឧបាសិកា គី សុភិន ព្រមទាំងកូនចៅ នៅក្រុងបាត់ដំបង និង ឧបាសិកា គី ប៊ុនថានី និងគ្រួសារ Manteca.California.USA.បានជួយកសាងសាលាថ្មី១ខ្នងបន្ថែមទៀត ទទឹង៧ម៉ែត្រ បណ្តោយ១៦ម៉ែត្រ ដែលកំពុងចាប់ផ្តើមដំណើរការកសាងថ្ងៃនេះ ២៣មករា២០១៩ ។

No comments:

Post a Comment