ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, December 10, 2018
Live2.ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ International Human Rights Day
អបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ១៩៤៨=២០១៨ ខួបលើកទី៧០ឆ្នាំ !
ព្រះសង្ឃ អង្គការ សមាគម សហគមន៍ សហជីព កម្មករ កសិករ រាប់រយនាក់បានជួបជុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោងជាង១១ព្រឹក នៅទីលានប្រជាធិបតេយ្យថ្មី ជាប់មាត់ទន្លេ គីឡូម៉ែត្រលេខ៦ ផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ ដោយមានការ កាន់បដា ពាក្យស្លោកផ្សេងៗ បង្ហោះប៉េងប៉ោង សំដែងមតិ ទាមទារយុត្តិធម៌នៃការគោរពសិទ្ធិមនុស្ស សិទ្ធិការងារ សិទ្ធិសេរីភាពនៃការជួបប្រជុំសំដែងមតិ អានប្រវត្តិនៃការប្រារព្ធទិវាសិទ្ធិមនុស្សនៅកម្ពុជា និងអានខ្លឹមសារនៃសេចក្តីថ្លែងការរួមក្នុងទិវាសិទ្ធិមនុស្សផងដែរ ។ ក្នុងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូឆ្នាំ២០១៨នេះ គឺមានការរិតត្បិត សិទ្ធិសេរីភាព ពីសំណាក់សមត្ថកិច្ច អាជ្ញាធរក្រុងភ្នំពេញ ដោយមិនអនុញ្ញាតិឲ្យមានការដង្ហែក្បួនចេញពីមុខសួនច្បារមាត់ទន្លេក្បែរវត្តភ្នំមកកាន់ទីលានប្រជាធិបតេយ្យថ្មី តាមការគ្រោងទុកនោះទេ ដោយខាងអាជ្ញាធរក្រុងភ្នំពេញលើកហេតុផលដដែលៗគឺ ការហែរក្បួននាំឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់សន្តិសុខសង្គម ជាដើម ។ ខាងអាជ្ញារក្រុងភ្នំពេញបានប្រើប្រាស់កងកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ដាក់ពង្រាយនិងឡោមព័ទ្ធទីលានប្រជាធិបតេយ្យថ្មីនិងសួនច្បារមាត់ទន្លេក្បែរវត្តភ្នំយ៉ាងច្រើនស្អេកស្កះ ហាក់ដូចជាការគំរាមកំហែង បំបិទសិទ្ធិសេរីភាព នៃសិទ្ធិជួបប្រជុំ សំដែងមតិ ដែលផ្ទុយពីសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកន្លងមក ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment