ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, December 7, 2018
អំពាវនាវនិងបិណ្ឌបាត្រសទ្ធាជ្រះថ្លាញាតិញោមចូលរួមធ្វើបុណ្យទិញកាណូតប្រគេនព្រះសង្ឃវត្តស្លែង
សូមចម្រេីនពរ អំពាវនាវនិងបិណ្ឌបាត្រសទ្ធាជ្រះថ្លាញាតិញេាមពុទ្ធបរិស័ទ ជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ចូលរួមអនុមេាទនាមានសទ្ធាជ្រះថ្លាចូលបុណ្យ ទិញកាណូត ជាយានជំនិះព្រះសង្ឃ #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង ខេត្តសៀមរាប សម្រាប់ប្រេីប្រាស់ជាប្រយេាជន៍ក្នុងព្រះពុទ្ធសាសនាផង ក្នុងសង្គមជាតិផង ក្នុងការនិមន្តនិងធ្វេីដំណេីរតាមផ្លូវទឹកដងស្ទឹងជីក្រែងក្តី ទៅជួយជួសជុលនិងកសាងសាលាបឋមសិក្សាជូនកុមារីកុមារាសាលាបឋមសិក្សាសហគមន៍ភូមិស្ទឹងជ្រៅក្តី ។ សំបកកាណូតជ័រតម្លៃ ៨៥០ដុល្លាប្រវែង៨ម៉ែត្រកន្លះ និង ម៉ាសុីនម៉ាកហុីណូតាកម្លាំង២ម៉ាស៊ីន តម្លៃ ៧១០ដុល្លា សរុបជាថវិកាអស់ ១៦០០ដុល្លាអាមេរីក ។ ទំនាក់ទំនងចូលបុណ្យតាមសទ្ធាជ្រះថ្លារៀងៗខ្លួនចាប់ពីថ្ងៃនេះតទៅតាមរយៈព្រះតេជគុណ លួន សុវ៉ាត LUON SOVATH ,Tel.012 83 83 22, ព្រះពុទ្ធទ្រង់ត្រាស់សំដែងថា យាន ទេា សុខ ទេា ហេាតិ អ្នកឲ្យយាន្តជំនិះ ឈ្មោះថា ឲ្យនូវសេចក្តីសុខគ្រប់យ៉ាង ។
Labels:
វត្តស្លែង
Subscribe to:
Post Comments (Atom)
No comments:
Post a Comment