ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, December 16, 2018
ពិធីបុណ្យដង្ហែរព្រះសពព្រះគ្រូចៅអធិការវត្តគោកធ្លក ព្រះនាម ចាន់ អ៊ុក
ពិធីបុណ្យដង្ហែរ ព្រះសពព្រះតេជគុណ ចាន់ អ៊ុក ធម្មរក្ខិតោ រសៀលថ្ងៃ ៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ឋិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨ ។ ព្រះអង្គគឺជាព្រះគ្រូចៅអធិការ #វត្តគោកធ្លក #ឃុំគោកធ្លកលើ និងជាព្រះសមុហ៍-អនុគណ ប្រចាំស្រុកជីក្រែង ខេត្តសៀមរាប ។
ព្រះអង្គបានទទួលព្រះអនិច្ចធម្មកាលពីថ្ងៃអាទិត្យ ២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ឋស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨...ព្រះអង្គបានសុគតនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងព្រះជន្មាយុ៧៨ព្រះវស្សា ដោយរោគាពាធ ។ ព្រះសពតម្កល់ទុកនៅក្នុងព័ទ្ឋសីមាវត្តគោកធ្លក ឃុំគោកធ្លកលើ #ស្រុកជីក្រែង #ខេត្តសៀមរាប ដើម្បីធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ឋសាសនា ។
សូមព្រះវិញ្ញាណក្ខន្ធព្រះសព បានទៅកាន់សុគតិភព កុំបីខាន !
អនិច្ចំ ទុក្ខំ អនត្តា មិនទៀង ជាទុក្ខ មិនមែនជារបស់ខ្លួន ។ ជាតិ ជរា ព្យាធិ មរណៈ កើត ចាស់ ឈឺ ស្លាប់ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment