Sunday, November 18, 2018

ដង្ហែអង្គកថិនទានប្រទក្សិណជុំវិញព្រះវិហារនិងវេរប្រគេនព្រះសង្ឃវត្តស្លែង

ភាគ២.ពិធីដង្ហែអង្គកថិនទានសាមគ្គីប្រទក្សិណជុំវិញព្រះវិហារនិងវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងទីអារាម #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប កាលពី ថ្ងៃសៅរិ៍ ទី១០ នឹង ថ្ងៃ អាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃ៣កេីត ៤កេីត ខែកក្តិក ឆ្នាំច ព.ស ២៥៦២ ។ អ្នកផ្តេីមបុណ្យ លេាកអាចារ្យ គណកម្មការ ពុទ្ធបរិស័ទ ចំណុះជេីងវត្តស្លែង ទាំងអស់គ្នា ១.ឧបាសិកា ដួង សារុំ និងស្វាមី ព្រមទាំងកូនចៅញាតិមិត្តក្រុងសៀមរាប ១ត្រៃ ២.ឧបាសិកា តាន់ មុំ ព្រមទាំងកូន ចៅញាតិមិត្ត ភូមិអន្លង់ចំបក់១ត្រៃ ៣.ឧបាសិកា ថ្លាង រ៉ាន់ ព្រមទាំងកូនចៅញាតិមិត្ត ភូមិគរ ១ត្រៃ ៤.ឧបាសក មុឹង សំប៊ុន ឧបាសិកា លី ផានី និងកូន ចៅញាតិមិត្ត ភូមិភ្នៀត ១ត្រៃ ៥.ឧបាសក យី សុង ឧបាសិកា ជា ហ៊ត់ព្រមទាំងកូនចៅញាតិមិត្ត ភូមិតារាម ១ត្រៃ ៦.ឧបាសិកា វ៉ាន់ ងឹម ព្រមទាំងកូនចៅញាតិមិត្ត ភូមិព្រីង ១ត្រៃ ៧.ឧបាសក ហែម លួន លោក លួន ផាង ព្រមទាំងបងប្អូនកូនចៅញាតិមិត្ត ភូមិភ្នៀតនិងភូមិបេង ១ត្រៃ ៨.ក្រុមយុវជន ចំរុះភូមិចំណុះជើងវត្តស្លែង ១ត្រៃ ។ អាយុ វណ្ណៈ សុខៈ ពលៈ ចម្រើនកើតមានដល់លោកអ្នកបានសុខគ្រប់ៗគ្នាតរៀងទៅ !

No comments:

Post a Comment