Sunday, October 21, 2018

បាតុកម្មគាំទ្រកិច្ចព្រមព្រៀងសន្តិភាពនៅមុខអាគាររដ្ឋសភាជាតិប្រទេសកាណាដា

ព្រះសង្ឃ ប្រជាពលរដ្ឋខ្មែរកាណាដា ក្រុមអ្នកគាំទ្រនិងមន្ត្រីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មកពីទីក្រុងនានា បានមកជួបជុំគ្នា នៅមុខរដ្ឋសភាជាតិ ទីក្រុង អូតាវ៉ា ដើម្បីធ្វើមហាបាតុកម្ម សំដែងមតិនិងដាក់ញត្តិជូនរដ្ឋសភាជាតិនៃប្រទេសកាណាដា ចាប់ពីម៉ោង១២រហូតដល់ម៉ោង៣រសៀលថ្ងៃទី២០តុលា២០១៨ ក្នុងគោលបំណង ១.គាំទ្រកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ និងស្នើរសុំឲ្យប្រទេសជាហត្ថលេខី ជួយធានា ជំរុញ និងការពារសន្តិភាព សិទ្ធិសេរីភាពនិងប្រជាធិបតេយ្យនៅកម្ពុជា ឲ្យបានសុខជាពិតប្រាកដ ។ ២.ស្នើរសុំឲ្យរដ្ឋាភិបាលប្រទេសកាណាដា កុំឲ្យទទួលស្គាល់រដ្ឋាភិបាលCPPដែលកើតឡើងដោយការបោះឆ្នោតក្លែងក្លាយនិងប្រជាធិបតេយ្យក្លែងក្លាយ និងស្នើរសុំឲ្យរដ្ឋាភិបាលប្រទេសនេះ បិទវីសា ទិដ្ឋាការ មន្ត្រីមានអំណាចរដ្ឋាភិបាលកម្ពុជាCPPនិងបក្សពួកដែលបានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រួមទាំងស្នើរសុំរដ្ឋាភិបាលកាណាដា បង្កើតច្បាប់ បង្កកទ្រព្យសម្បត្តិឲ្យដូចសហរដ្ឋអាមេរីក ដែលបានបង្កើតច្បាប់ H.R.5754និងច្បាប់ S.2412 ផងដែរ ។ ៣.ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាCPP ដោះលែង លោក កឹម សុខា អ្នកទោសមនសិការ អ្នកទោសនយោបាយ លុបចោល បទចោទប្រកាន់នានាលើអ្នកទាំងនោះ រួមទាំង លោក សម រង្សី ផងដែរ ។ ៤.ទាមទារឲ្យរដ្ឋាភិបាលCPPកម្ពុជា អនុញ្ញាតិឲ្យតំណាងរាស្ត្រ មន្ត្រី និង គណបក្សសង្គ្រោះជាតិបន្តសកម្មភាពនយោបាយឡើងវិញជាធម្មតា ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដោយរៀបចំការបោះឆ្នោតឡើងវិញដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ដ៏ពិតប្រាកដ ។

No comments:

Post a Comment