Monday, September 24, 2018

ចូលរួមដាំដើមឈើក្រោមប្រធានបទសន្តិភាពនិងបរិស្ថានចាប់ផ្តើមពីខ្ញុំ.P1

អង្គការស្ពានសន្តិភាព បានរៀបចំកម្មវិធីដាំដើមឈើប្រមាណជា២០០០ដើម នៅក្នុងតំបន់ ព្រៃការពារដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយបោះតង់ស្នាក់នៅក្នុងព្រៃ ចាប់ពីថ្ងៃ២៣ដល់២៥កញ្ញា២០១៨ ។ ក្នុងពិធីដាំដើមឈើដែលសម្របសម្រួលដោយអង្គការស្ពានសន្តិភាពនេះ មានការចូលរួមពីព្រះសង្ឃ ប្រជាសហគមន៍ដីធ្លីព្រៃឈើ និង អាជ្ញាធរមូលដ្ឋានឃុំមានរិទ្ធិ ស្រុកសណ្តាន់ និង មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ធំផងដែរ ក្រោមប្រធានបទ សន្តិភាពនិងបរិស្ថានចាប់ផ្តើមពីខ្ញុំ ។ ទីតាំងដាំដើមឈើនោះគឺជាដីដែលរដ្ឋអំណាចបានដកហូតពីប្រជាពលរដ្ឋដែលបានចូលទៅកាន់កាប់ដាំដំឡូងក្រោយពីដីព្រៃទាំងនោះ ត្រូវបានកាប់បំផ្លាញព្រៃឈើអស់ទៅហើយ ទើបប្រជាពលរដ្ឋនាំគ្នាចូលទៅដាំដំណាំផ្សេងៗ តែក្រោយមកខាងអាជ្ញាធរ រដ្ឋអំណាចបានដកហូតមកទុកជាដីព្រៃវិញ ។

No comments:

Post a Comment