Monday, September 17, 2018

Live1.បញ្ឈប់គម្រោងកសាងសាលាបុណ្យភូមិថ្មីលើទួលប្រាសាទនៃភូមិភ្នៀតភូមិតារាមត្រឹមប៉ុណ្ណឹង

បញ្ឈប់គម្រោងកសាង #សាលាបុណ្យភូមិ #សាលាឆទាន ថ្មីនៃ #ភូមិភ្នៀត #ភូមិតារាម លើ #ទួលប្រាសាទ #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ត្រឹមប៉ុណ្ណេះ ។ សូមអនុមោទនាបុណ្យ ! ។ សាលាបុណ្យភូមិនេះចាប់ផ្តើមដំណើរការសាងសង់ក្នុងខែមករា កុម្ភៈ ឆ្នាំ ២០១៨ លើដីជ្រុងខាងកើត នៃទួលប្រាសាទដែលជាដីសាធារណៈ សម្រាប់អ្នកភូមិភ្នៀត ភូមិតារាម ប្រើប្រាស់ជាទីកន្លែងគោរពបូជា នាំគ្នាធ្វើបុណ្យភូមិនៅទីនោះជារៀងរាល់ឆ្នាំ ដោយបានចាក់ដី ចាក់គ្រឹះរួចនិងបានបណ្តុះដែកសសរ រួចរាល់រៀបតែនឹងចាក់ថ្មសសរ កសាងឲ្យរួចរាល់ក្នុងរយៈពេលយ៉ាងយូរ១ខែ ក៏ស្រាប់តែខាងសមត្ថកិច្ចអាជ្ញាធរដែនដីចុះទៅហាមឃាត់ឲ្យផ្អាកសិន រង់ចាំខាងថ្នាក់លើគេមកត្រួតពិនិត្យ ។ ថ្ងៃ២១កុម្ភៈ២០១៨ ខាងអាជ្ញាធរអប្សរានិងអាជ្ញាធរបីតិកភ័ណ្ឌរួមនិងអាជ្ញាធរដែនដីបានចុះមកប្រជុំហើយបានសម្រេចឲ្យផ្អាកការសាងសង់ដោយសំណូមពរឲ្យប្រជាពលរដ្ឋដាក់ពាក្យស្នើរសុំច្បាប់ទៅអាជ្ញាធរតាមលំដាប់លំដោយ ។ គណកម្មការបុណ្យភូមិនិងប្រជាពលរដ្ឋក៏បានផ្តិតមេដៃទាំងពីរភូមិគឺភ្នៀតនិងតារាមស្នើរសុំទៅតាមភូមិឃុំជីក្រែងនិងស្រុកជីក្រែង ហើយខាងឃុំបានទទួលពាក្យស្នើរសុំហើយបានបញ្ជូនបន្តទៅសាលាស្រុកជីក្រែងបន្តទៀត តែរហូតមកដល់ថ្ងៃនេះគឺ១៧កញ្ញា២០១៨ គឺច្បាប់ជាប់គាំងត្រឹមសាលាស្រុកជីក្រែង បើទោះជាប្រជាពលរដ្ឋទៅសួរបញ្ជាក់រឿងច្បាប់អនុញ្ញាតិនោះជាច្រើនលើកច្រើនសារហើយក៏ដោយគឺលទ្ធផលនៅតែមិនមានក្តីសង្ឃឹមដដែល ដោយមិនមានការឯកភាពយល់ព្រមឲ្យសាងសង់ទេ ដោយមិនបានបញ្ជាក់ហេតុផលឲ្យច្បាស់លាស់ថាខុសអី ត្រូវអី ក៏អត់មានដែរ ដូច្នេះ ដើម្បី កុំឲ្យខូចដែក ច្រែះដែក និងខាតប្រយោជន៍ជាបុណ្យកុសល ព្រះតេជគុណ លួន សុវ៉ាត ដែលជាអ្នកធានារ៉ាប់រងលើការជួយបច្ច័យកសាង ក៏សម្រេចចិត្តទាំងអស់សង្ឃឹមតែនៅតែញញឹម គឺបញ្ឈប់គម្រោងជួយកសាងសាលាបុណ្យភូមិលើទួលប្រាសាទត្រឹមប៉ុណ្ណឹងហើយកាត់ដែកសសរយកមកទុកក្នុងវត្តស្លែង ដើម្បីចាត់ចែងកសាងសាលាបុណ្យក្នុងវត្តជាបន្តទៅទៀត ។ ១៧កញ្ញា២០១៨ "Non-Violence Overcome All Obstacles"

No comments:

Post a Comment