Tuesday, September 4, 2018

ទស្សនកិច្ចសិក្សាមើលទឹកដីព្រៃព្រឹក្សាលេចទឹកនៃផ្ទៃបឹងទន្លេសាបនិងប្រគេនចង្ហាន់ព្រះសង្ឃក្រោមដើមពោធិ៍

បន្ទាប់ពីចាក់ប្លង់សេនិងពិតានកសាងកុដិនិងសាលានៅវត្តស្លែងរួច ព្រះតេជគុណ លួន សុវ៉ាត បាននិមន្តព្រះសង្ឃវត្តស្លែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ជិះកាណូតតាមដងស្ទឹងជីក្រែងទៅទទួលចង្ហាន់ក្រោមដើមពោធិ៍ដែល ស្ថិតនៅលើទួលដើមពោធិ៍ដែលជាដីទួលសាធារណ:និងជាទីកន្លែងគោរពបូជាផងដែរ តែបច្ចុប្បន្នទីនោះបានក្លាយទៅជាកន្លែងមនុស្សម្នាកុះករធ្វើដំណើរទៅកំសាន្តមើលទឹកទន្លេ ពេលដែលទឹកទន្លេឡើងដល់ ។ បច្ចុប្បន្នដីទួលដើមពោធិ៍ គឺ យើងឃើញដើមពោធិ៍នៅរស់រានមានជីវិតដដែល ប៉ុន្តែដីទួលនៅទីនោះ យើងក៏មិនប្រាកដច្បាស់ដែរថា តើនៅជាដីទួលសាធារណ:នៅឡើយឬក៏ឯកជនកាន់កាប់ខ្លះៗហើយក៏មិនដឹងដែរ ហើយយើងសង្កេតឃើញមានក្រោលគោក្របីឯកជនធ្វើជាប់ទៅនិងដើមពោធិ៍ដែលនាំឲ្យជះខ្លិនស្អុយអាចម៍គោប៉ះពាល់ដល់អ្នកជ្រកក្រោមម្លប់ដើមពោធិ៍ផងនិងប៉ះពាល់ដល់ទីគោរពបូជាផងដែរ ។ បន្ទាប់ពីព្រះសង្ឃឆាន់ចង្ហាន់ត្រង់នៅទីនោះរួច កូនសិស្សនិងជាងៗទទួលទានអាហារសាមគ្គីរួច យើងក៏បានជិះកាណូត៦គ្រឿង នាំព្រះសង្ឃនិងជាងៗទៅមើលព្រៃលេចទឹកនៃផ្ទៃបឹងទន្លេសាបក្នុងស្រុកជីក្រែង ឃុំអន្លង់សំណរបន្តទៀត ។ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណ: សុខ: ពល: កើតមានដល់ ឧបាសក ឡូ ប៊ុន ឡេង ឧបាសិកា អៀប ឆៃគីម និងកូនចៅ Santa Ana.California.USA.ដែលមានសទ្ធាជ្រះថ្លាចូលបុណ្យសង្ឃទាន ១០០ដុល្លា ។ ៤កញ្ញា២០១៨ "Non-Violence Overcome All Obstacles"

No comments:

Post a Comment