Sunday, September 30, 2018

តោះចូលរួមការពារព្រៃឈើនិងដាំដើមឈើឡើងវិញដើម្បីសន្តិភាពនិងបរិស្ថានចាប់ផ្តើមពីខ្ញុំ

អង្គការស្ពានសន្តិភាព បានរៀបចំកម្មវិធីដាំដើមឈើប្រមាណជា២០០០ដើម នៅក្នុងតំបន់ ព្រៃការពារដែនជម្រកសត្វព្រៃ #ព្រៃឡង់ ស្ថិតនៅ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយបោះតង់ស្នាក់នៅក្នុងព្រៃមុខទីស្នាក់ការមន្ត្រីបរិស្ថាននិងក្បែរក្រុមហ៊ុនចំការកៅស៊ូវៀតណាម C.R.C.K ចាប់ពីថ្ងៃ២៣ដល់២៥កញ្ញា២០១៨ ។ ក្នុងពិធីដាំដើមឈើដែលសម្របសម្រួលសហការណ៍ឧបត្ថម្ភកម្មវិធីដោយអង្គការស្ពានសន្តិភាពនិងម្ចាស់ជំនួយនៃអង្គការដៃគូនេះ មានការចូលរួមពីព្រះសង្ឃ ប្រជាសហគមន៍ដីធ្លីព្រៃឈើ និង អាជ្ញាធរមូលដ្ឋាន ឃុំមានរិទ្ធិ ស្រុកសណ្តាន់ និង មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ធំផងដែរ ក្រោមប្រធានបទ #សន្តិភាពនិងបរិស្ថានចាប់ផ្តើមពីខ្ញុំ ។ ទីតាំងដីដាំដើមឈើនោះគឺជាដីដែលរដ្ឋអំណាចបានដកហូតពីប្រជាពលរដ្ឋដែលបានចូលទៅកាន់កាប់ដាំដំណាំនានាមានដំឡូងមីជាដើម ក្រោយពីដីព្រៃទាំងនោះ ត្រូវបានកាប់បំផ្លាញព្រៃឈើអស់ទៅហើយ ទើបប្រជាពលរដ្ឋនាំគ្នាចូលទៅដាំដំណាំផ្សេងៗ តែក្រោយមកខាងអាជ្ញាធរ រដ្ឋអំណាចបានដកហូតមកទុកជាដីព្រៃវិញនៅចំណុចអូរងាវឆ្ងាយពីភូមិប្រជាពលរដ្ឋរស់នៅប្រមាណជា៥គីឡូម៉ែត្រ ។

No comments:

Post a Comment