Friday, September 21, 2018

ចង់ទង់សាសនាដើម្បីប្រារព្ធពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនៅវត្តស្លែង

ព្រះសង្ឃវត្តស្លែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប កំពុងចងទង់សាសនា ដើម្បីលំអរនិងទទួលស្វាគមន៍ញាតិញោមពុទ្ធបរិស័ទឆ្ងាយជិតមកប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ធ្វើទាន រក្សាសីល ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដើម្បីសេចក្តីចម្រើន ដែលពិធីបុណ្យកាន់បិណ្ឌទី១និងចាប់ផ្តើមពីថ្ងៃ២៤កញ្ញា២០១៨នេះតទៅចំនួន១៥ថ្ងៃទាំងថ្ងៃភ្ជុំបិណ្ឌផង ។ បើញាតិញោមនៅក្រៅប្រទេសមិនបានមកផ្ទាល់ហើយមានសទ្ធាជ្រះថ្លាធ្វើបុណ្យវេនបិណ្ឌ កាន់បិណ្ឌចាប់ពីវេនទី១រហូតដល់វេនទី១៤ សូមទំនាក់ទំនងមក ព្រះតេជគុណ លួន សុវ៉ាត 012 83 83 22 ឬ ទំនាក់ទំនងមក ព្រះតេជគុណ ទុន កៅ ចៅអធិការវត្តស្លែង 097 5550622 ក្នុង១វេនបិណ្ឌ 300$ សូមអនុមោទនាបុណ្យ ! ។ ២១កញ្ញា២០១៨

No comments:

Post a Comment