Wednesday, September 19, 2018

សូមចូលរួមផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ដល់គ្រួសារក្រីក្រដែលរងគ្រោះដោយទឹកជំនន់លេចផ្ទះ !

អាត្មាភាព លួន សុវ៉ាត និង ព្រះសង្ឃវត្តស្លែង សូមចម្រើនពរអំពាវនាវនិងបិណ្ឌបាត្រ សទ្ធាជ្រះថ្លាញាតិញោមពុទ្ធបរិស័ទ ជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ចូលរួមផ្តល់ជំនួយមនុស្សធម៌ជួយសង្គ្រោះបន្ទាន់ដល់គ្រួសារក្រីក្រដែលរស់នៅតាមបណ្តោយដង #ស្ទឹងជីក្រែង ដែលកំពុងជួបការលំបាកខ្វះខាត ស្បៀងអាហារ អង្ករ ជាដើម ដោយសាររងគ្រោះព្រោះទឹកជំនន់ជន់លេចផ្ទះ ផលដំណាំផ្សេងៗផងដែរ ដែលស្ថិតនៅ #ភូមិភ្នៀត #ភូមិតារាម #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ។ ទំនាក់ទំនង ព្រះភិក្ខុ លួន សុវ៉ាត តាមទូរស័ព្ទលេខ ០១២ ៨៣ ៨៣ ២២ ។ ១៩កញ្ញា២០១៨ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានប្រធានបុណ្យដែលមានសទ្ធាជ្រះថ្លា : ១.ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម និងកូនចៅ Santa Ana.California.USA.250$ ។ ២.Mrs Chheng Keang Dou ហៅ អ្នកស្រី នាង និងបុត្រ Melbourne.Australia.100$ ។ ៣.From Phoenix.Arizona.USA.ឧបាសិកា ដុះ គឹមយ៉ាន Mrs Dos, Kim Yan Mrs Yeav, Savy Mrs Yeav, Lisa Mr and Mrs Yeav, Sangto + Routha Mrs Tep, Nida Phan Mrs Sarn, Sok Kanh Nha 490$ ទិញអង្ករ១តោន និង 30$ បច្ច័យ៤ ។ ៤.លោកយាយ ណយ ឈុន អ្នកស្រី ប៉ាល់ យិន Mrs Yin Pal ព្រមទាំងកូនចៅ Minnesota.USA.200$ កសាងកុដិនិងសាលាវត្តស្លែង ។ 100$ ចង្ហាន់ព្រះសង្ឃទៅចូលរួមដាំដើមឈើក្នុងពៃ្រឡង់ ។ 100$ ជួយជនរងគ្រោះដោយទឹកលេចផ្ទះ ។ ៥.ឧបាសិកា ណេត ណែត និងកូនចៅ Boston.MA.USA.110$ ជួយជនរងគ្រោះដោយទឹកជំនន់ ។

No comments:

Post a Comment