ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Tuesday, September 18, 2018
អំពាវនាវរកជំនួយជាអង្ករនិងស្បៀងអាហារជួយសង្គ្រោះបន្ទាន់ដល់គ្រួសារក្រីក្រផ្ទះលេចទឹក
សូមជួយសង្គ្រោះបន្ទាន់ដល់គ្រួសារក្រីក្រដែលរងគ្រោះដោយទឹកជំនន់លេចផ្ទះ !
អាត្មាភាព លួន សុវ៉ាត សូមអំពាវនាវនិងបិណ្ឌបាត្រ សទ្ធាជ្រះថ្លាញាតិញោមជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ចូលរួមជួយសង្គ្រោះបន្ទាន់ #ខ្មែរជួយខ្មែរ ឧបត្ថម្ភគាំទ្រ ផ្តល់ជំនួយ ជាអង្ករនិងស្បៀងអាហារ ជាដើម ចែកជូនដល់គ្រួសារក្រីក្រដែលរស់នៅតាមបណ្តោយដង #ស្ទឹងជីក្រែង ដែលកំពុងជួបការលំបាកខ្វះខាតស្បៀងអាហារនិងរងគ្រោះដោយសារទឹកជំនន់ជន់លេចផ្ទះផងដែរ ដែលស្ថិតនៅ #ភូមិភ្នៀត #ភូមិតារាម #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ។ ទំនាក់ទំនង ព្រះភិក្ខុ លួន សុវ៉ាត តាមទូរស័ព្ទលេខ ០១២ ៨៣ ៨៣ ២២
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment