Thursday, September 13, 2018

សូមចូលរួមមរណ:ទុក្ខលោកនាយកសាលា ឡាយ ភិរម្យ ដែលបានទទួលមរណ:ភាពដោយគ្រោះថ្នាក់ចរាចរណ៍

លេាកគ្រូ ឡាយ ភិរម្យ ជានាយកសាលាវិទ្យាល័យសាមគ្គី ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប បានទទួលមរណ:ភាព ដេាយគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបេីកម៉ូតូតាមបណ្តេាយផ្លូវជាតិលេខ៦មុខផ្សារកំពង់ក្តីស្រុកជីក្រែង ខេត្តសៀមរាប ដោយសារ អ្នកបេីកបរឡានតាមដងផ្លូវលឿនពេកក៏ជ្រុលចង្កូតទៅបុកគាត់លើចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់ភ្លាមៗកាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៨វេលាម៉េាង៤រសៀលក្នុងជន្មាយុ៥៣ឆ្នាំ ។ លេាកគ្រូ ឡាយ ភិរម្យ គឺជានាយកសាលានិងជាគ្រូដ៏ល្អក្នុងសាលា ជាពលរដ្ឋដ៏ល្អក្នុងសង្គម និងជាមេគ្រួសារដ៏ល្អផងដែរ ! ។ ផ្លូវថ្នល់ថ្មី១ខ្សែរក្បែរសាលារៀនអន្លង់សំណរ គឺជាសមិទ្ធិផលនិងជាគំនិតផ្តួចផ្តេីមកសាងឡេីងដេាយលេាកគ្រូ ឡាយ ភិរម្យ ផ្ទាល់ ដោយចាប់ផ្តេីមកសាងក្នុងខែសីហាឆ្នាំ២០១៧ ដេាយជំនួយមនុស្សធម៌ពីជនរួមជាតិខ្មែរគ្រប់ទិសទីបានចូលរួមជួយកសាងបានរួចរាល់ជាស្ថាពរក្នុងខែនោះ ដែលមាន ព្រះតេជគុណ លួន សុវ៉ាត បានអំពាវនាវនិងបិណ្ឌបាត្រចូលរួមជួយកសាងតាមការដែលលោកគ្រូ ឡាយ ភិរម្យ បានមកថ្វាយបង្គំសុំពីព្រះតេជគុណ លួន សុវ៉ាត នៅវត្តស្លែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ចំនួន២ទៅ៣លើកឲ្យចូលរួមជួយកសាងផ្លូវនោះ ដើម្បីជួយសម្រួលសិស្សសាលាបឋមសិក្សាឲ្យធ្វើដំណើរតាមផ្លូវថ្មីចូលទៅសាលាកុំឲ្យប៉ះពាល់ដល់ការសិក្សាសិស្សសាលាថ្នាក់វិទ្យាល័យដែលនៅក្បែរបឋមសិក្សា ។ សូមឲ្យវិញ្ញាណក្ខន្ធលេាកគ្រូ ឡាយ ភិរម្យ បានទៅកាន់សុគតិភពកុំបីខាន ! "Non-Violence Overcome All Obstacles"

No comments:

Post a Comment