Friday, August 3, 2018

គ្រួសារកំសត់ក្រីក្រ២នាក់ប្តីប្រពន្ធរស់នៅក្រោមដើមស្នាយលើទួលព្រះស្រុកជម្រក

#អ្នកភូមិភ្នៀត #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ដេញគោទៅ #ឃ្វាលគោ នៅឯទំនប់ប្រអប់ ឃុំស្ពានត្នោត ។ https://youtu.be/tf7cm6ZmIRY ព្រះតេជគុណ លួន សុវ៉ាត បានទៅមើលទឹកដីព្រៃព្រឹក្សាស្រុកស្រែចំការនិងដើមពោធិ៍ដែលធ្លាប់ឃ្វាលគោកាលពីនៅតូចៗនៅតំបន់នោះ និងបាន ចែកទានបន្តិចបន្តួចដល់លោកយាយចាស់ជរាក្រីក្រនិងគ្រួសារក្រីក្រ២នាក់ប្តីប្រពន្ធដែលរស់នៅក្រោមដើមស្នាយជាជម្រកយ៉ាងលំបាកវេទនា នៅចុងភូមិអូរ #ទួលព្រះស្រុក #ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ព្រឹកថ្ងៃ៤សីហា២០១៨ ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នដីទួល ដីបឹង ដីព្រៃសាធារណៈ ដែលធ្លាប់តែឃ្វាលគោ និងបោចវ័រ រកត្រី បេះស្លឹកឈើ ផ្លែឈើព្រៃ ជាដើមកាលពីជាង២០ឆ្នាំមុន បច្ចុប្បន្នឥឡូវ២០១៨ ដីសាធារណៈទាំងអស់នោះក្នុងតំបន់នេះ បានក្លាយទៅជាដីឯកជនស្ទើរតែអស់៩៩ភាគរយទៅហើយ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment