Monday, August 27, 2018

ពិធីនមស្សការសមាទានសីលនៅវត្តស្លែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប

ពិធី នមស្សការព្រះរតនត្រៃ សមាទានសីល៥ សីល៨ នៃពុទ្ធបរិស័ទ ឧបាសក ឧបាសិកា មកសមាទានសីល នៅ #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ។ ពិធីសមាទានសីលជារៀងរាល់ថ្ងៃសីលនៅវត្តស្លែង គឺតែងតែធ្វើពិធីសមាទានសីលចាប់ពីម៉ោង៥ព្រឹកតទៅនិងបញ្ចប់មុនពេលថ្ងៃរះពេលព្រឹក ។ ក្នុងពិធីសមាទានសីលនេះផងដែរ គឺ ឧបាសក ឧបាសិកា តែងកាន់យក ទៀន ធូប ផ្កាជើងពាន និងទេយ្យទានផ្សេងៗមកកាន់វត្ត ដើម្បីបូជាគុណព្រះរតនត្រៃ ។ ២៦សីហា២០១៨ https://youtu.be/942pfHhIGgs និច្ចសីល ឬសីល ៥ មាន៖ ១- បាណាតិបាតា វេរមណីសិក្ខាបទំ សមាទិយាមិ ។ ខ្ញំសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះគន្លង គឺសម្លាប់សត្វ ។ ២- អទិន្នាទានា វេរមណីសិក្ខាបទំ សមាទិយាមិ ។ ខ្ញំសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា ។ ៣- កាមេសុ មិច្ឆាចារា វេរមណីសិក្ខាបទំ សមាទិយាមិ ។ ខ្ញំសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។ ៤- មុសាវាទា វេរមណីសិក្ខាបទំ សមាទិយាមិ ខ្ញំសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាពោលនូវពាក្យកុហក ។ ៥- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណីសិក្ខាបទំ សមាទិយាមិ ។ ខ្ញំសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​ហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរ័យ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment