Wednesday, August 1, 2018

គ្រួសារកំសត់ក្រីក្រប្រពន្ធខ្វិនប្តីខ្វាក់ទទួលជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ

ព្រះតេជគុណ លួន សុវ៉ាត LUON SOVATH នាំយកជំនួយមនុស្សធម៌ #ខ្មែរជួយខ្មែរ ចែកជូនដល់គ្រួសារកំសត់ក្រីក្រនិងពិការ ប្រពន្ធខ្វិន ប្តីខ្វាក់ គឺ លោក ក្រឹម និង អ្នកស្រី ទួច ដែលប្រកបមុខរបរដើររាវខ្យងតាមវាលស្រែ បឹងត្រពាំងប្រឡាយ នានា ដើម្បីចិញ្ចឹមជីវិត ទាំងលំបាកវេទនា ខ្លួនទីពឹងខ្លួន រស់នៅ #ភូមិតាងួន #ឃុំល្វែងឫស្សី #ស្រុកជីក្រែង ខេត្តសៀមរាប ។ ១សីហា២០១៨ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ជំនួយមាន : ១.ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.California.USA.១០០ដុល្លា ។ ឧបាសិកា ព្រះ ឈាង Long Beach.CA.USA.៥០ដុល្លា ។ ២.ឧបាសក ហ៊ួន ម៉ាន ឧបាសិកា ហ៊យ ចាន់ថូ North Carolina USA ,ព្រះតេជគុណ ទិត្យ, ឧបាសិកា ដាំ រ៉ាន់ Rann ឧបាសក សែម ព្រាន់ , ឧបាសិកា ប៊ុន គឹមលី North Carolina.USA.១០០ដុល្លា ។ ៣.ឧបាសក ឡេង សុវណ្ណ ឧបាសិកា ស្រីផល ច្បារអំពៅ១ ក្រុងភ្នំពេញ ជួយជនពិការ ១០ម៉ឺនរៀល ប្រគេនបច្ច័យបួន ១០ម៉ឺនរៀល ។ ៤.ស្រីតូច អូរឫស្សី ភ្នំពេញ ជួយជនពិការ ១០ដុល្លា បច្ច័យបួន ១០ដុល្លា ។ ៥.អ្នកស្រីនៅក្រុងភ្នំពេញសុំមិនបញ្ចេញឈ្មោះ ១០ដុល្លា ។ ៦.អ្នកស្រីសុំមិនបញ្ចេញឈ្មោះនៅក្រុងភ្នំពេញ ១១ម៉ឺនរៀល ។ ៧.កញ្ញា ស័ក្តិ ស្រីមុំ កម្មការិនីក្រុងភ្នំពេញ ១០ដុល្លា ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment