Monday, July 23, 2018

ប្រពន្ធខ្វិនប្តីខ្វាក់ទទួលជំនួយមនុស្សធម៌ខ្មែរជួយខ្មែរពីព្រះសង្ឃនិងជនរួមជាតិខ្មែរ

ព្រះតេជគុណ លួន សុវ៉ាត LUON SOVATH និង ព្រះតេជគុណ ព្រឹម ហួន Prim Houn នាំយកជំនួយមនុស្សធម៌ #ខ្មែរជួយខ្មែរ ចែកជូនដល់គ្រួសារក្រីក្រនិងពិការ ប្រពន្ធខ្វិន ប្តីខ្វាក់ គឺ លោក ក្រឹម និង អ្នកស្រី ទួច ដែលប្រកបមុខរបរដើររាវខ្យងតាមវាលស្រែ បឹងត្រពាំងប្រឡាយ នានា ដើម្បីចិញ្ចឹមជីវិត ទាំងលំបាកវេទនា ខ្លួនទីពឹងខ្លួន រស់នៅ #ភូមិតាងួន #ឃុំល្វែងឫស្សី #ស្រុកជីក្រែង ខេត្តសៀមរាប ។ ថ្ងៃ២៣កក្កដា២០១៨ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ជំនួយមាន : ១.លោក ញ៉ឹក ឆេង Oakland.CA.USA.១០០ដុល្លា ។ ២.ឧបាសិកា ស្តើង សុផល ឧបាសក ប៉ិច ស៊ីថា និងកូនចៅញាតិមិត្ត Richmond Virginia USA.៩០ដុល្លា ។ ៣.អ្នកគ្រូ សេង សាន់ដេលី ខេត្តរតនគីរី ១២ម៉ឺនរៀល ៤.ឧបាសិកា យ៉យ ច័ន្ទវុត្ថា និងកូនចៅ ក្រុងភ្នំពេញ ៥០ដុល្លា ។ ព្រះតេជគុណ ព្រឹម ហួន បែងចែកជំនួយញាតិញោមដែលជួយតាមរយៈព្រះអង្គ ១០០ដុល្លា ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment