Tuesday, April 3, 2018

ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរដល់ស្ត្រីក្រីក្រកូនខ្ចីប្តីនិងកូនស្លាប់ចោល អ្នកស្រី ឃី ណាត់

ព្រះតេជគុណ លួន សុវ៉ាត LUON SOVATH ( Tel.012 83 83 22 ) នាំយកជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ១០០ដុល្លា ផ្តល់ជូន អ្នកស្រី ឃី ណាត់ ដែលក្រីក្រនិងមានវិបត្តិទុក្ខលំបាកវេទនាខ្លាំង នៅ #ភូមិព្រៃឆ្កា #ឃុំពង្រលេី ស្រុកជីក្រែង ខេត្តសៀមរាប ។ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ បានដល់លេាកអ្នកម្ចាស់ទានប្រធានបុណ្យ ដែលរស់នៅទីក្រុង Philadelphia.Pennsylvania.USA ១.ឧបាសិកា ត្រប់ ផល Mrs Trap Phal និងកូនចៅ ១០០ដុល្លា ចូលបុណ្យខ្មែរជួយខ្មែរចាត់ចែងបុណ្យទូទៅ ។ ២.លេាកតា ច្រូច ផល លេាកយាយ ថេាង រឿន ១០០ដុល្លា ចូលបុណ្យខ្មែរជួយខ្មែរចាត់ចែងបុណ្យទូទៅ ។ ៣.អ្នកស្រី មេន និងគ្រួសារ ៥០ដុល្លា ប្រគេនបច្ច័យ៤ និង ៥០ដុល្លាទៀត ជួយអ្នកស្រី ឃី ណាត់ ។ Mr Sam Roeun Mrs Yon Phourn ៥០ដុល្លា បច្ច័យ៤ និង ៥០ដុល្លាទៀត ជួយអ្នកស្រី ឃី ណាត់ ។ Mrs Vay Sok ២០ដុល្លា ចូលបុណ្យមនុស្សធម៌ទូទៅ ។ ៤មេសា២០១៨ "Non-Violence Overcome All Obstacles"

No comments:

Post a Comment