ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, March 4, 2018
ធ្វើបុណ្យសង្ឃទានប្រគេនព្រះសង្ឃនិងចែកទានដល់ដល់កុមារីកុមារាលោកយាយលោកតានៅសាលាឆទានលើទួលប្រាសាទ
បុណ្យសង្ឃទាននិងចែកទាននៅសាលាឆទានលើទួលប្រាសាទ ភូមិភ្នៀត ភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ព្រឹកថ្ងៃទី៤ខែមិនាឆ្នាំ២០១៨ ។
ម្ចាស់ទានប្រធានបុណ្យមាន
1.ឧបាសិកា ងួន ឈុនឡាយ ព្រមទាំងកូនចៅទីក្រុងប៉ារីសប្រទេសបារាំង មានសទ្ធាជ្រះថ្លា ១៥០ដុល្លា ចាត់ចែងរៀបចង្ហាន់ប្រគេនព្រះសង្ឃវត្តស្លែងនិងវត្តថ្មី ដើម្បីសិរីសួស្តីចម្រើនជន្មាយុ ឧបាសិកា ងួន ឈុនឡាយ ៧៨ឆ្នាំ ។
2.ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម និងកូនចៅ Santa Ana.CA.USA.១០០ដុល្លា សម្រាប់ចែកទាន ។
3.ឧបាសក អ៊ា មេងឃាង ឧបាសិកា អ៊ា ស៊ីវញ៉ិច ព្រមទាំងបុត្រ Los Angeles.CA.USA.១០០ដុល្លា សម្រាប់ទិញស្បែកជើងចែកទាន ។ 4.ពុទ្ធបរិស័ទ្ធជនរួមជាតិខ្មែរ ភូមិអូកផក ទីក្រុងស្តុកតុន រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរីក តាមរយះលោកបង រ័ត្ន និង បង អ៊ុយ ដារ៉ាវុធ ១៦០ដុល្លា សម្រាប់ចែកទាន ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានប្រធានបុណ្យបានសុខចម្រើនគ្រប់ៗគ្នាតរៀងទៅ ! ។
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment