Tuesday, February 6, 2018

ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរដល់ស្ត្រីក្រីក្រសម្រាលកូនភ្លោះ២ប្តីស្លាប់ចោល

ព្រះតេជគុណ លួន សុវ៉ាត នាំយកជំនួយមនុស្សធម៌ #ខ្មែរជួយខ្មែរ មានអង្កទឹកត្រីទឹកស៊ីអ៊ីវនិងចវិកាមួយចំនួនទៅចែកជូនដល់ស្ត្រីក្រីក្រ អ្នកស្រី ឃី ណាត់ រស់នៅភូមិព្រៃឆ្កា ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប នារសៀលថ្ងៃទី៦កុម្ភៈ២០១៨ ។ ម្ចាស់អំណោយបុណ្យដែលមានសទ្ធាជ្រះថ្លា គឺ លោក ព្រំ យួង Mr Young Prum និង ភរិយា អ្នកស្រី វ៉ាន់ស៊ី ប៉ាល់ Mrs Vansy Pal ព្រមទាំងបុត្រ រស់នៅទីក្រុង San Jose.California.USA មានសទ្ធាជ្រះថ្លា 200$ សម្រាប់ចាត់ចែងទិញអង្កទិញទឹកត្រីទឹកស៊ីអ៊ីវនិងជូនថវិកា100$ដល់ស្ត្រីក្រីក្រកូនភ្លោះ២ និង 30$ ជូនទៅកូនស្រី ។ 50$ ចូលបុណ្យឆ្លងផ្លូវថ្នល់អណ្តូងទឹកស្រះជាដើម 50$ ទៀតប្រគេនបច្ច័យ៤ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកម្ចាស់ទានប្រធានបុណ្យ បានសុខចម្រើនតរៀងទៅ ! ទំនាក់ទំនងចូលបុណ្យ #ខ្មែរជួយខ្មែរ តាមរយៈព្រះភិក្ខុ លួន សុវ៉ាត Tel.012 83 83 22 "Non-Violence Overcome All Obstacles"

No comments:

Post a Comment