Monday, February 5, 2018

ផ្តល់ជំនួួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ដល់ស្ត្រីពិការកញ្ញា ម៉ែន ចេន នៅភូមិខ្លាឃ្មុំ

ព្រៈតេជគុណ លួន សុវ៉ាត នាំយកជំនួយមនុស្សធម៌ #ខ្មែរជួយខ្មែរ ! 220$ ជាសទ្ធាជ្រះថ្លាបងប្អូនជនរួមជាតិខ្មែរអាមេរីកកាំង ប្រគល់ជូនស្ត្រីពិការ កញ្ញា ម៉ែន ចេន ដែលក្រីក្រប្រកបមុខរបរជិះរទេះពិការដើររើសអេតចាយចិញ្ចឹមឪពុកម្តាយចាស់ជរានៅភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។ ៥គុម្ភៈ២០១៨ 1.ជនរួមជាតិខ្មែរនៅទីក្រុង Danbury.Connecticut.USA.Mr Meak In 55$ ,រតនា $១០,ថន នឹង គ្រួសារ $១០,លោក វេង $១០,លោក ប្រស្នា $១០,កែវ សម្បត្តិ $៥,សរុប $120 បែងចែកជួយស្ត្រីពិការ 100$ ប្រគេនបច្ច័យ៤ចំនួន 20$ ។ 2.លោកយាយ ឧបាសិកា គឹមហួយ អ៊ឹង ព្រមទាំងកូនចៅ Philadelphia.Pennsylvania.USA.20$ ។ 3.គ្រូបង្រៀនម៉ាត់បង្រៀនលេខម្នាក់សុំមិនបញ្ចេញឈ្មោះរស់នៅទីក្រុង Tacoma.Washington State.USA ចូលបុណ្យ ជីកស្រះទឹក 100$ កសាងថ្នល់50$ កសាងសាលារៀន 50$ ជួយស្ត្រីពិការ 100$ និងសម្រាប់ចាត់ចែងផ្សេងៗ 100$ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានប្រធានបុណ្យបានសុខចម្រើនគ្រប់ៗគ្នាតរៀងទៅ ! ។ ទំនាក់ផ្តល់ជំនួយមនុស្សធម៌ផ្សេងៗតាមរយៈព្រះភិក្ខុ លួន សុវ៉ាត LUON SOVATH. Tel.012 83 83 22 "Non-Violence Overcome All Obstacles"

No comments:

Post a Comment