Saturday, February 24, 2018

ដំណើរការកសាងផ្ទះខ្មែរជួយខ្មែរជូន បង ផាត ដែលក្រីក្រខ្វះខាតគ្មានផ្ទះរស់នៅ

ចាប់ផ្តើមដំណើរការកសាងផ្ទះ #ខ្មែរជួយខ្មែរ ទទឹង៦ម៉ែត្រ បណ្តោយ៨ម៉ែត្រ គ្រឿងឈើ ប្រក់ស័ង្កសី ទីតាំងក្រោយផ្ទះប្អូនស្រីបង្កើតលោកបង ផាត ក្បែរថ្នល់ក្រៅ ជាប់ផ្លូវរទេះ ភូមិភ្នៀត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ជូនលោកបង អន្ទិត ផាត អាយុ៤៨ឆ្នាំ ជាបងជីដូន១ព្រះតេជគុណ លួន សុវ៉ាត ដែលក្រីក្រខ្វះខាតមិនមានផ្ទះរស់នៅ សមរម្យនិងគេទេ កន្លងមកគាត់រស់នៅក្នុងកូនខ្ទមកំសត់តូចមួយក្បែរទួលរុន ក្នុងដីស្រែចំការ កេរ្តិ៍ពីដូនតា តែម្នាក់ឯងកណ្តោចកណ្តែង រស់តាមបែបធម្មជាតិ ឆ្ងាយពីភូមិប្រហែលជា៣គីឡូម៉ែត្រ ។ ២៤កុម្ភៈ២០១៨ ទំនាក់ទំនងផ្តល់ជំនួយមនុស្សធម៌ តាមរយៈព្រះតេជគុណ លួន សុវ៉ាត LUON SOVATH. Tel.012 83 83 22 https://youtu.be/faKsm35HxvU https://youtu.be/2Cpzpl4464Y "Non-Violence Overcome All Obstacles"

1 comment:

  1. ល្បងផានបានផ្ទះថ្មីនៅ;)សូមជួយអបអរ.

    ReplyDelete