Thursday, February 22, 2018

ព្រះសង្ឃវត្តស្លែងជួយចងទង់ជាតិទង់សាសនាលើសាលាបុណ្យភូមិភ្នៀតភូមិតារាម

កូននេនវត្តស្លែង ជួយចងទង់ជាតិ ទង់សាសនា នៅទីតាំងជ្រុងខាងកើតទួលប្រាសាទជាកន្លែងដែលកំពុងកសាងសាលាបុណ្យភូមិភ្នៀត ភូមិតារាម តែត្រូវបានសមត្ថកិច្ចអាជ្ញាធរអប្សរាឲ្យផ្អាកការសាងសង់សិន រង់ចាំការឯកភាពនិងសំណើរសុំច្បាប់សម្រេចពីថ្នាក់លើ ។ ប្រជាពលរដ្ឋនៅភូមិភ្នៀត ភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប និងប្រារព្ធពិធីបុណ្យភូមិនៅថ្ងៃអាទិត្យទី២៥ខែកុម្ភៈឆ្នាំ២០១៨នេះ ដោយមានសិល្បៈល្ខោនបាសាក់ស្រុកប្រាសាទបាគងខេត្តសៀមរាបសំដែងកំដរបុណ្យផងដែរនៅរាត្រីថ្ងៃអាទិត្យទី២៥ លុះព្រឹកថ្ងៃច័ន្ទទី២៦ ឆ្លងបុណ្យជាកិច្ចបង្ហើយបុណ្យ នៅលើទួលប្រាសាទទៅតាមទំនៀមទម្លាប់ជាប់មកជាយូរឆ្នាំណាស់មកហើយ ។ ២២កុម្ភៈ២០១៨ "Non-Violence Overcome All Obstacles"

No comments:

Post a Comment