Tuesday, February 13, 2018

ផ្តល់ជំនួួយមនុស្សធម៌ខ្មែរជួយខ្មែរដល់ម្តាយលោក ហន សុផានី ដែលក្រីក្ររងគ្រោះព្រោះបញ្ហាសង្គម

ព្រះតេជគុណ លួន សុវ៉ាត នាំយកជំនួយមនុស្សធម៌ #ខ្មែរជួយខ្មែរ 150$ ជាសទ្ធាជ្រះថ្លា បងស្រី សួន សុភាព និងគ្រួសារព្រមទាំងញាតិមិត្តបំរើការងារនៅហាងកាត់ដេរ សុខ ហុង ទីក្រុង Seattle.Washington State.USA. ទៅប្រគល់ជូន ញោមស្រី ហន សុផានី ដែលក្រីក្រហើយថែមទាំងរងគ្រោះជាប់ពន្ធនាគារក្រុងបាត់ដំបង ក្រោមបទចោទប្រកាន់និងចាប់ខ្លួនដោយប៉ូលីសនិងតុលាការរួមសហការណ៍ដោយមន្ត្រីសង្ឃខេត្តចាប់ផ្សឹក ពីបទ លេងកាំភ្លើងជ័រខុសច្បាប់ ចាប់តាំងពីថ្ងៃ២១ខែ៦ឆ្នាំ២០១៧ រហូតមកដល់ពេលនេះ ១៣កុម្ភៈ២០១៨ នៅមិនទាន់មានសិទ្ធិសេរីភាពនិងយុត្តិធម៌នៅឡើយទេ ដោយតុលាការកាត់ក្តីឲ្យមានទោសខុសច្បាប់ជាប់គុក២ឆ្នាំ ពីបទលេងកាំភ្លើងជ័របាញ់ទឹកខុសច្បាប់ ។ ព្រះតេជគុណ ហន សុផានី មានស្រុកកំណើតនៅភូមិសេរីសុខា ឃ្មុំថ្មអណ្តើក ស្រុកចិត្តបុរី ខេត្តក្រចេះ និងបានសាងព្រះផ្នួសបួសជាសង្ឃបាន៧ព្រះវស្សា ហើយបាននិមន្តមកសិក្សារៀនសូត្រនៅវត្តដំរីសក្រុងបាត់ដំបង រហូតដល់ថ្ងៃចាប់ខ្លួននិងចាប់ផ្សឹក ។ ព្រះតេជគុណ ហន សុផានី មុនពេលចាប់ខ្លួននិងចាប់ផ្សឹកដាក់ពន្ធនាគារ ព្រះអង្គបានចូលរួមយ៉ាងសកម្មជាមួយបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ក្នុងកិច្ចការមនុស្សធម៌ក្តី ការពារព្រៃឈើក្តី ។ ទំនាក់ទំនងទៅម្តាយ ហន សុផាន្នី តាមទូរស័ព្ទលេខ ០៩៧ ៩៤៤ ៦៣៥៣ "Non-Violence Overcome All Obstacles"

No comments:

Post a Comment