Wednesday, January 24, 2018

ព្រះសង្ឃវត្តស្លែងស្វែងរកដុំថ្មប្រាសាទបុរាណតាមដីស្រែដើម្បីថែរក្សាការពារទុក

ព្រះភិក្ខុ លួន សុវ៉ាត និងកូននេនវត្តស្លែង និងប្រជាពលរដ្ឋ ភូមិភ្នៀត ភូមិតារាម ក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប និមន្តដើរស្វែងរកដុំថ្មប្រាសាទបុរាណនៅទួលសីមា ទួលស្វាយកំបុត ដែលនៅសេសសល់រាត់រាយតាមវាលស្រែ ក្រោយការកាប់គាស់បំផ្លាញថ្មប្រាសាទតាមដីទួល សីមា និងទួលប្រាសាទនានាក្នុងទឹកដីឃុំជីក្រែង ។ ព្រះសង្ឃនិងប្រជាពលរដ្ឋស្នើរសុំឲ្យអាជ្ញាធរពាក់ព័ន្ធចូលរួមថែរក្សាការពារថ្មប្រាសាទបុរាណនិងដីទួលប្រាសាទឲ្យបាននៅគង់វង្សតរៀងទៅ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីភូមិសាស្ត្រនិងប្រវត្តិសាស្ត្រនៃថ្មនិងទួលប្រាសាទទាំងអស់នេះ ។ ២៤មករា២០១៨ "Non-Violence Overcome All Obstacles"

No comments:

Post a Comment