ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, December 7, 2017
សូូមជួយផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ស្ត្រីក្រីក្រនិងរងគ្រោះថ្នាក់របួសឆ្អឹងកផ្នែកក
ខ្មែរជួយខ្មែរ ! សូមជួយផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ស្ត្រីក្រីក្រនិងរងគ្រោះគឺ អ្នកស្រី សិទ្ធិ ស្រីពៅ អាយុ៣៨ឆ្នាំ រស់នៅភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលរងគ្រោះថ្នាក់បាក់ឆ្អឹងកងផ្នែកក ដោយសារក្រឡាប់គោយន្តពេលគាត់ទៅស៊ីឈ្នួលច្រូតស្រូវឲ្យគេកាលពីថ្ងៃទី៤ខែធ្នូឆ្នាំ២០១៧នេះ ។ បច្ចុប្បន្នអ្នកស្រីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែលោកគ្រូពេទ្យប្រាប់ថា ឲ្យក្រុមគ្រួសារបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋនាទីក្រុងភ្នំពេញទៅ ទើបអាចជួយព្យាបាលវះកាត់សង្គ្រោះអាយុជីវិត ឲ្យជាសះស្បើយបាន តែស្ត្រីជាម្តាយក្រីក្រគ្មានលទ្ធភាពបញ្ជូនកូនទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញទេ បានត្រឹមតែសំពះស្នើរសុំលោកគ្រូពេទ្យព្យាបាលនៅពេទ្យខេត្តសៀមរាបទៅតាមលទ្ធភាព ។ បើបងប្អូនជនរួមជាតិខ្មែរណាមានសទ្ធាជ្រះថ្លា រួមសហការណ៍គ្នា អាចផ្តល់ជំនួយសង្គ្រោះបន្ទាន់បញ្ជូនស្ត្រីខាងលើទៅទទួលការព្យាបាលនៅទីក្រុងភ្នំពេញបាន សូមទំនាក់ទំនងផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! តាមរយះព្រះតេជគុណ លួន សុវ៉ាត Tel.012 83 83 22
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment