Tuesday, December 19, 2017

ចែកអំណោយទានខ្មែរជួយខ្មែរ ! មានខោអាវរងានិងខោអាវសិស្សសាលានៅវត្តស្លែង

ធ្វើបុណ្យ #ខ្មែរជួយខ្មែរ ទិញអាវរងា ភួយ និងខោអាវសិស្សសាលា ចែកជូនដល់កុមារីកុមារាលោកយាយលោកតាក្រុមគ្រួសារក្រីក្រមួយចំនួននៅ #ភូមិភ្នៀត #ភូមិតារាម #ភូមិព្រីង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ។ ព្រះតេជគុណ លួន សុវ៉ាត បានបិណ្ឌបាតអំណោយទានជំនួយមនុស្សធម៌ ពីញាតិញោមពុទ្ធបរិស័ទជនរួមជាតិខ្មែរនៅឯក្រៅប្រទេស ដើម្បីផ្តល់ជំនួយជួយសង្គ្រោះបន្ទាន់ដល់គ្រួសារក្រីក្រក្នុងរដូវរងាខ្លាំង ១៩ធ្នូ២០១៧ នេះ ។ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ទានប្រធានបុណ្យមាន ១.ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.California.USA.២១០ដុល្លា ។ ២.ឧបាសិកា ឈុន យ៉េន អ្នកស្រី វន្នី អ្នកស្រី គឹម សុខ និងរៃអង្គាសញាតិមិត្ត Santa Ana.CA.USA.ចែកទាន៣០០ដុល្លានិងចាក់ដី២០០ដុល្លា ។ ៣.ឧបាសក អ៊ា មេងឃាង ឧបាសិកា អ៊ា ស៊ីវញ៉ិច ព្រមទាំងបុត្រ Los Angeles.California.USA.១០០ដុល្លា ។ ៤.ឧបាសិកា អៀប ឆៃហុង ព្រមទាំងកូនចៅ Long Beach.California.USA.៥០ដុល្លា ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment