ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, December 18, 2017
ធ្វើ្វបុណ្យខ្មែរជួយខ្មែរកសាងសាលារៀននិងចាក់ដីសដីក្រួសក្រហមក្នុងទីធ្លាវត្តស្លែងនិងផ្លូវភូមិភ្នៀត
ដំណើរការកសាងសាលារៀនចំណេះដឹងទូទៅនៅវត្តស្លែងនិងការចាក់ដីក្រួសក្រហមក្នុងទីធ្លាវត្តស្លែងរួមទាំងការចាក់ដីសនិងក្រួសក្រហមកសាងផ្លូវលំប្រវែងជាង៦០០ម៉ែត្រនៅភូមិភ្នៀត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ព្រឹកថ្ងៃ១៨ធ្នូ២០១៧ ។
សូមថ្លែងអំណរគុណញោមស្រី រស់នៅស្តុបកែមឡី (ស្តុបបូកគោក្រុងភ្នំពេញ ) សុំមិនបញ្ចេញឈ្មោះ ចូលបុណ្យកសាងសាលារៀន100$ ចាក់ដីកសាងផ្លូវលំភូមិភ្នៀត 100$ ។ ញោមស្រីសុំមិនបញ្ចេញឈ្មោះរស់នៅទីក្រុងសាន់តាអាណា រដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរីក ចូលបុណ្យកសាងផ្លូវនិងសាលារៀន 100$ ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់បុណ្យបានសុខចំរើនគ្រប់ៗគ្នាតរៀងទៅ ! ទំនាក់ទំនងចូលបុណ្យតាមរយៈព្រះតេជគុណ លួន សុវ៉ាត Tel.012 83 83 22
"Non-Violence Overcome All Obstacles"
Labels:
ខ្មែរជួយខ្មែរ,
ភូមិភ្នៀត,
វត្តស្លែង
Subscribe to:
Post Comments (Atom)
No comments:
Post a Comment