Sunday, December 10, 2017

ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរដល់អ្នកមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យសៀមរាប

ព្រះតេជគុណ លួន សុវ៉ាត នាំយកជំនួយមនុស្សធម៌ ខ្មែរជូយខ្មែរ ! សង្គ្រោះបន្ទាន់ចែកជូនដល់អ្នកស្រី សិទ្ធិ ស្រីពៅ នៅភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រគម ខេត្តសៀមរាប ដែលក្រីក្រនិងរងគ្រោះរបួសឆ្អឹងកធ្ងន់ធ្ងរដោយសារជិះគោយន្តទៅស៊ីឈ្នួលច្រូតស្រូវឲ្យគេ តែត្រូវក្រឡាប់គោយន្តកណ្តាលវាលស្រែបណ្តាលឲ្ររងរបួសកនិងត្រូវវះកាត់ក្នុងពេលខាងមុខឆាប់ៗនេះ និងចែកជូនផងដែរដល់ជនក្រីក្រនិងមានជំងឺមួយចំនួនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្នុងក្រុងសៀមរាប ។ សូមថ្លែងអំណរគុណ និងជូនបុណ្យ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់ញោមញាតិ ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.California.USA.200$ ។ ឧបាសិកា អៀប ឆៃហុង ព្រមទាំងកូនចៅ Long Beach.California.USA.200$ ។ ឧបាសិកា គុយ អាយ និងកូនចៅ Santa Ana.CA.USA.50$ ។ ១០ធ្នូ២០១៧ "Non-Violence Overcome All Obstacles"

No comments:

Post a Comment