ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Tuesday, November 28, 2017
ដំណើរការកសាងសាលាពុទ្ធិកសិក្សានិងកុដិសម្រាប់ព្រះសង្ឃគង់នៅវត្តក្បាលដំរី
ព្រះតេជគុណ លួន សុវ៉ាត និមន្តទៅពិនិត្យមើលដំណើរការកសាងសាលារៀនពុទ្ធិកសិក្សានិងកុដិសម្រាប់ព្រះសង្ឃគង់នៅវត្តក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលដឹកនាំកសាងដោយព្រះតេជគុណ ញ៉ ទេព មុនី គង់នៅវត្តពុទ្ធរង្សីនៃរដ្ឋខុនណិតធិកខិត សហរដ្ឋអាមេរីក ។ ទំនាក់ទំនងចូលបុណ្យកសាងសាលារៀននេះតាមរយះព្រះតេជគុណ ញ៉ ទេពមុនី Tel.USA+1 203 300 3579 អាយុ វណ្ណះ សុខះ ពលះ កើតមានដល់លោកអ្នកម្ចាស់ដែលមានសទ្ធាជ្រះថ្លាកសាងសាលារៀននេះឲ្យបានសុខចំរើនគ្រប់ៗគ្នាតរៀងទៅ ! សូមអនុមោទនា ! ២៨វិច្ឆិកា២០១៧
"Non-Violence Overcome All Obstacles"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment