Monday, November 13, 2017

ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរដល់គ្រួសារលោក ឈុន សិទ្ធី ដែលរងគ្រោះជាប់គុករងទុក្ខដោយអយុត្តិធម៌

ព្រះតេជគុណ លួន សុវ៉ាត នាំយកជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ 250$ ជួយសង្គ្រោះបន្ទាន់ដល់អ្នកស្រី លុន សៅបុត្រ ជាភរិយាលោក ឈុន សិទ្ធី នៅភូមិផ្សារព្រំខាងជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលីន ដែលកំពុងក្រីក្រនិងរងគ្រោះជាប់ពន្ធនាគារដោយអយុត្តិធម៌ នារសៀលថ្ងៃ12ខែវិច្ឆិកាឆ្នាំ2017 ៕ លោក ឈុន សិទ្ធី ជាក្រុមប្រឹក្សាឃុំស្ទឹងកាច់មកពី #គណបក្សសង្គ្រោះជាតិ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយគ្មានដីការតុលាការដោយអះអាងថាធ្វើតាមបញ្ជារថ្នាក់លើកាលពីថ្ងៃ24តុលា2017វេលាម៉ោង2និង48នាទីថ្ងៃនៅហាងកាហ្វេមុខមណ្ឌលសុខភាពផ្សារព្រំ ហើយបញ្ជូនទៅឃុំខ្លួននៅស្នងការខេត្តប៉ៃលីន3ថ្ងៃបន្ទាប់មកបញ្ជូនខ្លួនទៅតុលាការដំបូងខេត្តប៉ៃលីនថ្ងៃទី26តុលា2017សួរនាំពីបទពាក្យថា ផ្លាស់ប្តូ និងការថតវីដេអូបង្ហោះតាមហ្វេសប៊ុកអំពីការមិនលក់ខ្លួនលក់ឧត្តមគតិ ជាដើម បន្ទាប់ពីតុលាការសួរចម្លើយរួចហើយក៏បានបញ្ជូនខ្លួនគាត់ទៅដាក់គុកតាំងពីពេលនោះរហូតមកដល់ពេលនេះ ទាំងមិនដឹងថា តើលោក ឈុន សិទ្ធី មានទោសខុសច្បាប់អ្វីឲ្យពិតប្រាកដផង ៕ សូមថ្លែងអំណរគុណដល់ជនរួមជាតិខ្មែរនៅទីក្រុង Los Angeles.California.USA ដែលបានផ្តល់ជំនួយសង្គ្រោះបន្ទាន់មាន បងប្រុស ឡេង កៅ 150$,បងប្រុស Tony Tith 50$,លោកយាយ ហ៊ូ ស៊ាងលឹម 50$, ។ ទំនាក់ទំនងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ភរិយាលោក ឈុន សិទ្ធី ដែលមានកូនតូចអាយុទើបតែ10ខែ និងកូនច្បងអាយុ4ឆ្នាំឥឡូវត្រូវរងកម្មដោយប្តីជាប់គុករងទុក្ខទាំងផ្លូវកាយ ផ្លូវចិត្ត និងខ្វះខាតទាំងជីវភាពគ្រួសារផងនោះតាមរយះលេខទូរស័ព្ទផ្ទាល់ អ្នកស្រី លុន សៅបុត្រ 096 4329 907, 096 33 44 817 , ឬតាមរយះព្រះតេជគុណ លួន សុវ៉ាត Tel.012 83 83 22 ៕ #ឈុនសិទ្ធី #លុនសៅបុត្រ #ឃុំស្ទឹងកាច់ #ស្រុកសាលាក្រៅ #ខេត្តប៉ៃលីន #ខ្មែរជួយខ្មែរ

No comments:

Post a Comment