Tuesday, August 29, 2017

ទស្សនាទេសភាពទឹកដីព្រៃព្រឹក្សាថ្មភ្នំធម្មជាតិពើងតានាន់ដ៏ល្អត្រកាលដែលជាថ្នាលអេកូទេសចរណ៍

ដំណើរទស្សនកិច្ចសិក្សា ព្រះតេជគុណ លួន សុវ៉ាត ទៅ មើលទេសភាពទឹកដីព្រៃព្រឹក្សា សម្បត្តិធនធានធម្មជាតិ ថ្មភ្នំពើងតានាន់ ដែលស្ថិតនៅភូមិបុស្សអណ្តេង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។ ភ្នំពើងតានាន់នេះ មានអាស្រមមួយឈ្មោះថា អាស្រមមនោរម្យភ្នំពើងតានាន់ ដែលអាស្រមនេះបច្ចុប្បន្នបង្កើតទៅជាវត្តមានព្រះសង្ឃគង់នៅ៧អង្គ ហើយទីនេះហើយដែលជាកន្លែង អតីតសង្ឃឈ្មោះ អឿត អាង ជាអ្នកស្ថាបនិកឡើងកាលពីជិត១០ឆ្នាំមុន តែបច្ចុប្បន្នអន្ទិត អឿត អាង បានជាប់ពន្ធនាគារដោយសារជាប់ឈ្មោះជាឃាតករ ជួប សម្លាប់ បាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវនិងអភិវឌ្ឍន៍សង្គមដ៏មានប្រជាប្រិយនៅហាងស្តាម៉ាត ស្តុបបូកគោ ក្រុងភ្នំពេញ កាលពីថ្ងៃ១០កក្កដា២០១៦កន្លងទៅ ។ #ពើងតានាន់ #ទេសភាព #រមណីយដ្ឋានធម្មជាតិ "Non-Violence Overcome All Obstacles"

No comments:

Post a Comment