Sunday, August 6, 2017

អំពាវនាវរៃអង្គាសថវិកា ខ្មែរជួយខ្មែរ ! បុណ្យកសាងផ្លូវលំចូលសាលារៀនបឋមសិក្សាអន្លង់សំណរ

សេចក្តីអំពាវនាវស្វែងរកជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ជួសជុលសង្គ្រោះផ្លូវលំនិងសិស្សសាលាបន្ទាន់ ដោយធ្វើបុណ្យ ទិញ ក្រួសក្រហមចាក់ដីជួសជុលផ្លូវលំចូលទៅកាន់សាលារៀនបឋមសិក្សាអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។ សូមបិណ្ឌបាត្រសទ្ធាជ្រះថ្លាញាតិញោមពុទ្ធបរិស័ទជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសចូលរួមផ្តល់ជំនួយមនុស្សធម៌និងចូលបុណ្យតាមរយៈការអំពាវនាវរៃអង្គាសថវិកា #ខ្មែរជួយខ្មែរ ដោយព្រះតេជគុណ លួន សុវ៉ាត ។ ទំនាក់ទំនងចូលបុណ្យទិញ ក្រួសក្រហមជួសជុលផ្លូវលំចូលសាលារៀន ដោយតម្លៃក្រួសក្រហមក្នុង១គោយន្តថ្លៃ 30.US$ ។ ថ្ងៃ៦សីហា២០១៧ សូមអនុមោទនាតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ! Venerable LUON SOVATH .Tel.012 83 83 22 "Non-Violence Overcome All Obstacles"

No comments:

Post a Comment