Monday, August 21, 2017

ដំណើរទស្សនកិច្ចសិក្សាមើលទឹកដីព្រៃព្រឹក្សានិងបុណ្យសង្ឃទាននៅសហគមន៍ភ្នំអំពិល

ដំណើរទស្សនកិច្ចសិក្សាទៅកាន់ភ្នំអំពិល ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។ ព្រះតេជគុណ លួន សុវ៉ាត រួមដំណើរដោយ សហគមន៍សង្ឃដើម្បីបរិស្ថាន.អង្គការពន្លកខ្មែរ និង សហគមន៍ពាក់ស្នែង បានធ្វើដំណើរទៅកាន់សាលាបុណ្យភ្នំអំពិលនិងធ្វើបុណ្យសង្ឃទានប្រគេនព្រះសង្ឃនៅទីនោះផង ទស្សនាទេសភាពល្អៗ មានផ្កាចាហួយ ព្រៃឈើនិងថ្មភ្នំផង ។ សាលាបុណ្យនេះ ជាទីកន្លែង ដែលអ្នកស្រី កី ផ្លិប កាលមិនទាន់ជាប់ពន្ធនាគារក្នុងឆ្នាំ២០១៥ រូបគាត់បានដឹកនាំប្រជាពលរដ្ឋសហគមន៍កសាងសាលាបុណ្យនេះឡើង ទុកជាប្រយោជន៍ជាតិប្រយោជន៍សាសនាដើម្បីបានសេចក្តីសុខចំរើន ដល់មនុស្សសត្វនិងសម្បត្តិធនធានធម្មជាតិទឹកដីព្រៃឈើនៅទីនោះបានគង់វង្សតរៀងទៅ តែបែជាសមត្ថកិច្ចចាប់ខ្លួនថ្ងៃ៦តុលា២០១៥និងតុលាការសាលាដំបូងក្រុងសៀមរាប ចោទប្រកាន់ឲ្យជាប់ពន្ធនាគារ២ឆ្នាំពីបទ កាប់បំផ្លាញព្រៃឈើខុសច្បាប់ រហូតមកដល់ពេលនេះ ២០សីហា២០១៧ នៅមិនទាន់មានយុត្តិធម៌ មានសិទ្ធិសេរីភាព ដោះលែងចេញពីពន្ធនាគារវិលត្រឡប់មកជួបជុំក្រុមគ្រួសារ ប្រជាពលរដ្ឋសហគមន៍នៅឡើយទេ ។ ទំនាក់ទំនងដំណើរកំសាន្តទេសចរណ៍ធម្មជាតិទៅកាន់ភ្នំអំពិល តាមរយៈលោក ខ្លុង ខេន ជាតំណាងសហគមន៍ការពារទឹកដីព្រៃឈើនៅទីនោះ Tel.097 840 1769 "Non-Violence Overcome All Obstacles"

No comments:

Post a Comment