Tuesday, August 22, 2017

រួមគ្នាថែរក្សាការពារបរិស្ថានធនធានធម្មជាតិទឹកដីព្រៃឈើថ្មភ្នំនិងផ្កាចាហួយនៅភ្នំអំពិលឲ្យបានគង់វង្ស

លោកតា ខ្លុង ខេន ជាតំណាងសហគមន៍ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប អំពាវនាវដល់ព្រះសង្ឃ ប្រជាពលរដ្ឋ អាជ្ញាធរដែនដី មន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ឲ្យរួមគ្នា ការពារទឹកដីព្រៃឈើ សម្បត្តិធនធានធម្មជាតិនានា មាន ផ្កាចាហួយ ថ្មភ្នំ ជាដើមនៅតំបន់ភ្នំអំពិល ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ឲ្យបានគង់វង្សតរៀងទៅ ទុកជាសម្បត្តិរដ្ឋ ជាតំបន់អេកូទេសចរណ៍ធម្មជាតិ សម្រាប់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិបានធ្វើដំណើរកំសាន្តនៅតំបន់នោះ ។ បើបងប្អូនជនរួមជាតិណា មានបំណងចង់ទៅទស្សនា ទេសភាពស្រស់ស្អាតនៅទីនោះ ក្នុងរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ខែកញ្ញា ខាងមុខនេះផ្កាចាហួយនិងរីកព្រោងព្រាតពាសពេញដីជើងភ្នំ សូមទាក់ទងតំណាងសហគមន៍ លោកតា ខ្លុង ខេន Tel.097 840 1769 ប្រជាពលរដ្ឋនិងរីករាយស្វាគមន៍រៀបចំគោយន្តឬម៉ូតូឌុប ជូនដំណើរកំសាន្តដោយសប្បាយរីករាយនិងមានសុវត្ថិភាព ! ។ បញ្ជាក់ តំបន់ភ្នំអំពិលនោះគឺមានចំងាយពីក្រុងសៀមរាបទៅប្រហែលជាង៤០គីឡូម៉ែត្រខាងលិចប្រាសាទបន្ទាយស្រី អាចធ្វើដំណើរដោយឡានបាន តែទៅដល់ជិតភ្នំគឺឡានមិនអាចចូលបានទេ ព្រោះមិនទាន់មានផ្លូវលំនៅឡើយទេ ត្រូវចុះជិះគោយន្តឬម៉ូតូបន្តដំណើរទៅមុខទៀតប្រហែល៣០នាទីទើបទៅដល់ទីនោះ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment