Saturday, July 22, 2017

ផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ដល់លោក អ៊ិត សារីម ដែលក្រីក្ររងគ្រោះ ដោយខ្សែភ្លើងឆក់

ព្រះតេជគុណ លួន សុវ៉ាត ព្រឹកថ្ងៃ២២កក្កដា២០១៧នេះ បាននាំយកជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ជាថវិកា 100.US$ ជាសទ្ធាជ្រះថ្លានៃក្រុមស្ត្រីខ្មែរទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី តាមរយៈអ្នកស្រី ង៉ូវ គីមអេង ហៅ ប៉ុក ផ្តល់ជូនលោក អ៊ីត សារីម អាយុ២៥ឆ្នាំ និងភរិយាអ្នកស្រី បូរ៉ា អាយុ២៧ ដែលទើបនិងរៀបការឆ្នាំ២០១៦បានកូនប្រុស១អាយុ៨ខែ រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល នៅជាប់ខាងលិចគល់ស្ពានអ្នកលឿង ដែលក្រុមគ្រួសារគាត់កំពុងក្រីក្រនិងរងគ្រោះព្រោះខ្សែភ្លើងឆក់ បណ្តាលឲ្យងររបួសពិការដាច់ដៃទាំងពីរនិងឆេះខ្លោចរបួសធ្ងន់ធ្ងរក្នុងពេលដែលលោក អ៊ីត សារីម ជាជាងម៉ូតូ កំពុងជួយធ្វើដំបូលផ្ទះប្រក់ស័ង្កសីជូនម្តាយក្មេក ។ ពេលដែលរូបគាត់លើកដែកចុះឡើងៗ មិនបានប្រយ័ត្ន ក៏ទៅប៉ះក្បែរនិងខ្សែភ្លើងស្រាត៣ដើមរបស់បណ្តាញអគ្គីសនីរបស់រដ្ឋដែលតបណ្តាញមកពីប្រទេសវៀតណាមកាត់តាមភូមិស្រុកនិងផ្ទះប្រជាពលរដ្ឋដែលមានកំពស់ប្រហែល១០ម៉ែត្រប៉ុណ្ណោះ ទើបឆ្លងចរន្តន៍គ្រោះថ្នាក់បែបបនេះទៅ ។ នេះក៏ជាការទទួលខុសត្រូវរបស់អាជ្ញាធររដ្ឋផងដែរ ដែលប្រើខ្សែរភ្លើងមេ ស្រាត បង្គោលទាបៗលើផ្ទះប្រជាពលរដ្ឋ ដែលនាំឲ្យភ័យខ្លាចនិងបង្កការគ្រោះថ្នាក់ដល់ការរស់នៅនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ។ ទំនាក់ទំនងលេខទូរស័ព្ទផ្ទាល់ភរិយាអ្នករងគ្រោះ អ្នកស្រី បូរ៉ា Tel.088 49 23 975 ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកបានសុខចំរើនតរៀងទៅ ! ។ Venerable LUON SOVATH ,Tel.012 83 83 22 "Non-Violence Overcome All Obstacles"

No comments:

Post a Comment