Tuesday, July 18, 2017

អំណោយបុណ្យ ខ្មែរជួយខ្មែរ ! ជួសជុលផ្លូវលំចាក់គ្រួសក្រហមភូមិភ្នៀតឃុំស្រុកជីក្រែងខេត្តសៀមរាប

សូមអនុមោទនាបុណ្យ ! ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! ចាក់ដីគ្រួសក្រហមជួសជុលផ្លូវលំ នៅភូមិភ្នៀត ភូមិតារាម ភូមិគរ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។ បុណ្យរមែងចំរើនទាំងយប់ទាំងថ្ងៃដល់ជនទាំងឡាយណា ដែលបានកសាងផ្លូវ ធ្វើស្ពាន ជីកអណ្តូងទឹកស្រះ ដាំដើមឈើជាម្លប់និងកសាងទីសេនាសនៈទាន មានកុដិសាលាព្រះវិហារនិងកសាងផ្ទះជូនអ្នកក្រីក្រជាដើម ។ ម្ចាស់ដើមទានប្រធានដើមបុណ្យមាន ព្រះតេជគុណ ញ៉ ទេពមុនី នៅរដ្ឋ Connecticut.USA.50$, ។ ឧបាសក អ៊ា មេងឃាង និងឧបាសិកា អ៊ា ស៊ីវញ៉ិច និងកូនស្រី អ៊ា អ៊ីសាបែល និងកូនប្រុស អ៊ា ស៊ីវែន រស់នៅទីក្រុង Los Angeles.California.USA.260$ ឧទ្ទិសកុសលដល់លោក​ឪពុក អ៊ា ចេងស៊ុន និងអ្នកម្តាយ ង៉ោមី យិន ដែលបានទទួលមរណៈកាលទៅបរលោកខាងមុខ ។ ឧបាសក ឡូ ប៊ុនឡេង និងឧបាសិកា អៀប ឆៃគីម ព្រមទាំងកូនចៅ Santa Ana.California.USA.260 $ ។ ក្រុមស្ត្រីខ្មែរជួយខ្មែរនៃទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី តាមរយៈអ្នកស្រី ង៉ូវ គីមអេង ហៅ ប៉ុក 210$ ។ សរុបទឹកប្រាក់នៅថ្ងៃ១៨កក្កដា២០១៧ដែល ព្រះតេជគុណ លួន សុវ៉ាត ទទួលបាន 770$ ក្នុងកិច្ចសហការណ៍រៃអង្គាសថវិកា ខ្មែរជួយខ្មែរ ! ដើម្បីជួសជុលផ្លូវលំខាងលើជូនប្រជាពលរដ្ឋដោយមិនរើសអើង មិនប្រកាន់និន្នាការគណបក្សនយោបាយណាមួយឡើយ ។ បញ្ជាក់តម្លៃគ្រួសក្រហមក្នុង១គោយន្តថ្លៃ ( ១២៥០០០រៀល=31$ ) ជាតម្លៃដែលមិនគិតបញ្ចូលឡានឈួសដីពង្រាបទេ គឺយើងប្រើប្រជាពលរដ្ឋក្នុងភូមិ និមួយៗជួយយកចបឈួសពង្រាបដីដោយខ្លួនឯង ក្នុងចំនួនទឹកប្រាក់ដែលសប្បុរសជនផ្តល់ជំនួយខាងលើ 770$ យើងទទួលបានដីជាង24គោយន្ត ។ ព្រះតេជគុណ លួន សុវ៉ាត និងផ្តល់ថវិកាខាងលើនេះទៅលោកមេឃុំនិងក្រុមប្រឹក្សាជំទប់ទើបនិងជាប់ឆ្នោតថ្មីមកពីគណបក្សសង្គ្រោះជាតិឲ្យជួយចាត់ចែង គ្រប់គ្រង និងជួយជួសជុលផ្លូវលំរបស់រដ្ឋខាងលើនេះ ប្រកបដោយធម៌មហាសាមគ្គី ! ខ្មែរតែ១ ! ខ្មែរជួយខ្មែរ ! ឲ្យមានសេចក្តីសុខ មានការរីកចំរើនរុងរឿងក្រោមម្លប់ព្រះពុទ្ធសាសនានិងការគោរពច្បាប់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យសេរីពហុបក្សតរៀងទៅ ! ។ ទំនាក់ទំនងផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! តាមរយៈព្រះតេជគុណ លួន សុវ៉ាត LUON SOVATH .Tel.012 83 83 22 "Non-Violence Overcome All Obstacles"

No comments:

Post a Comment