Wednesday, July 12, 2017

សេចក្តីអំពាវនាវនិងថ្លែងអំណរគុណសប្បុរសជនផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ !

ផ្តល់ជំនួយមនុស្សធម៌ ខ្មែរជួយខ្មែរ ! តាមរយៈព្រះតេជគុណ លួន សុវ៉ាត LUON SOVATH,Tel.012 83 83 22 ។ សូមថ្លែងអំណរគុណញោមស្រី អ្នកមីងនៅរដ្ឋ ហ្លរីដា សហរដ្ឋអាមេរីក ដែលបានផ្ញើរថវិកា 200$ និងញោមប្រុស នៅទីក្រុងភ្នំពេញ 20$ សុំមិនបញ្ចេញឈ្មោះដូចគ្នា ដែលបានចូលបុណ្យ ខ្មែរជួយខ្មែរ ! ខ្មែរសង្គ្រោះខ្មែរ ! ទិញសម្ភារៈរដ្ឋបាលសាធារណៈមានកំព្យូទ័រ ជាដើម ជួយដល់មន្ត្រីឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដែលទើបជាប់ឆ្នោតថ្មីCNRP ដើម្បីប្រើប្រាស់ជាប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងភូមិឃុំដោយមិនរើសអើងមិនប្រកាន់គណបក្សនយោបាយណាមួយឡើយ ។ សូមអំពាវនាវជាថ្មីដល់ញាតិញោមប្រុសស្រីបន្តជួយឧបត្ថម្ភគាំទ្រ គម្រោងកិច្ចការងារសង្គម ទិញកាមេរ៉ាដ្រូន១គ្រឿងប្រគេនព្រះតេជគុណ ព្រឹម ហួន ជាព្រះសង្ឃសកម្មការពារសិទ្ធិមនុស្ស និងជាអ្នកសារពត៌មានប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍ដល់សង្គមជាតិសាសនាទឹកដីព្រៃព្រឹក្សានៅកម្ពុជា ! ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment