Thursday, June 15, 2017

លោក កឹម សុខា CNRP ថ្លែងអំណរគុណប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅស្រុកមោងឫស្សីខេត្តបាត់ដំបង

#សង្គ្រោះ #បម្រើ #ការពារ ! លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានអញ្ជើញមកជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា ក្រុមប្រឹក្សា មេឃុំចៅសង្កាត់ជាប់ឆ្នោតថ្មីមកពីឃុំស្រុកនានានៅខេត្តបាត់ដំបងនិងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ម្ចាស់អំណាច ដែលបានគាំទ្រ អបអរសាទរ បោះឆ្នោតជូនមេឃុំចៅសង្កាត់ថ្មីគណបក្សសង្គ្រោះជាតិជាប់ឆ្នោត កាលពីថ្ងៃ៤មិថុនា២០១៧កន្លងទៅ នារសៀលថ្ងៃ១៥មិថុនា២០១៧នេះស្ថិតនៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ស្រុកមោងឫស្សីសង្គ្រោះជាតិបាន៣ឃុំគឺឃុំជ្រៃ ឃុំមោង ឃុំគា លើ៩ឃុំ ។ ទូទាំងខេត្តបាត់ដំបងcnrp ឈ្នះមេឃុំចៅសង្កាត់៤៩លើ១០២ "Non-Violence Overcome All Obstacles"

No comments:

Post a Comment