Friday, June 2, 2017

គណបក្សសង្គ្រោះជាតិធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃបិទបញ្ចប់

មហាក្បួនដង្ហែរឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិនៅក្រុងភ្នំពេញ ។ https://youtu.be/yWfWd_3V4l0 គណបក្សសង្គ្រោះជាតិធ្វើយុទ្ធនាការហែរក្បួនឃោសនាបោះឆ្នោតឃុំសង្កាត់ទ្រង់ទ្រាយធំដោយជួបជុំរាំច្រៀងថ្លែងសារនយោបាយនានានៅមុខវត្តចាស់ សង្កាត់ជ្រោយចង្វា ក្រុងភ្នំពេញ វេលាព្រឹកថ្ងៃទី២មិថុនា២០១៧នេះនិងរសៀលម៉ោង២និងដង្ហែរមហាក្បួនឃោសនាតាមដងផ្លូវនានាក្នុងក្រុងភ្នំពេញ ដើម្បីបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ដោយមានការចូលរួមអបអរសាទរ គាំទ្រ ពីព្រះសង្ឃ យុវជន ប្រជាពលរដ្ឋខ្មែរជាម្ចាស់អំណាច ម្ចាស់សន្លឹកឆ្នោត យ៉ាងច្រើនកុះករ ។ គោលនយោបាយជាអាទិភាពទាំង៥ចំណុចរបស់គណបក្សសង្គ្រោះជាតិដើម្បីប្រកួតប្រជែងបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់ថ្មី អាណត្តិទី៤ថ្ងៃ៤មិថុនា២០១៧ខាងមុខនេះគឺ : ១. ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ ក្នុងការចូលរួមអភិវឌ្ឍន៍ឃុំ-សង្កាត់ ។ ២. លើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ ដោយធានាការពារព្រៃឈើនិងសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រជាពលរដ្ឋ ។ ៣. ផ្តល់សេវាសាធារណៈ ឲ្យមានប្រសិទ្ធភាព មិនរើសអើង មិនប្រកាន់បក្សពួក មិនពុករលួយ ។ ៤. ការពារសន្តិភាព សន្តិសុខ សុវត្ថិភាព ដោយទប់ស្កាត់បំបាត់គ្រឿងញៀន ល្បែងសុីសង និង ចោរកម្ម ។ ៥. វិមជ្ឈការ អំណាច សេវាសាធារណ: និងទទួលបានថវិកា៥០ម៉ឺនដុល្លាក្នុងមួយឆ្នាំៗ សម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់តាមរយៈគោលនយោបាយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment