Sunday, June 4, 2017

បោះឆ្នោតឃុំសង្កាត់អាណត្តិនេះមានការរិតបន្តឹងលើព្រះសង្ឃប្រជាពលរដ្ឋមិនឲ្យឃ្លាំមើលជាសាធារណៈ

ទិដ្ឋភាពការិយាល័យបោះឆ្នោតនៅ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ និងសាលាបឋមសិក្សាស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៤មិថុនា២០១៧នេះ មានព្រះសង្ឃ ប្រជាពលរដ្ឋខ្មែរជាម្ចាស់អំណាច ម្ចាស់សន្លឹកឆ្នោត បាននិមន្តនិងអញ្ជើញមកចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺ ដំណើរការណ៍នៃការបោះឆ្នោតអាណត្តិនេះគឺមានការរិតបន្តឹងជាងអាណត្តិមុនៗ ទាក់ទងនិងព្រះសង្ឃ ប្រជាពលរដ្ឋ ដែលបោះឆ្នោតរួចហើយ ខាងសមត្ថកិច្ច មន្ត្រីគជប ត្រូវបានហាមឃាត់មិនអនុញ្ញាតិ ឲ្យឈរឃ្លាំមើលជាសាធារណះឬថតវីដេអូនៅខាងក្នុងបរិវេណមណ្ឌលបោះឆ្នោតនោះទេ ដោយហេតុផលថា ប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈរំខានដល់ការងារបោះឆ្នោតនិងធ្វើឲ្យចង្អៀតទីធ្លាជាដើម នេះជាបញ្ហាមួយនៅការិយាល័យបោះឆ្នោតខាងលើ ។ នៅពេលយើងសួរថា តើខុសច្បាប់ដែរឬទេ បើយើងឈរឬថតពត៌មាននៅខាងក្នុងដូច្នេះ ខាងសមត្ថកិច្ច ខាងមន្ត្រីបោះឆ្នោតនៅទីនោះថា អត់ខុសទេ បើអត់ខុសទេ ចុះហេតុអីបានជាគេមិនអនុញ្ញាតិឲ្យព្រះតេជគុណ លួន សុវ៉ាត ឲ្យឈនៅទីនោះនិង ហើយឲ្យចេញក្រៅដូច្នេះ ? ។ កាលពីបោះឆ្នោតអាណត្តិមុនៗគឺពេលបោះឆ្នោតហើយយើងមានសិទ្ធិសង្កេតការណ៍ឈរឬថតពត៌មានបាននៅក្នុងបរិវេណទីធ្លាមណ្ឌលបោះឆ្នោតបានជាសាធារណះ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment