Monday, June 26, 2017

សមត្ថកិច្ចចម្រុះប្រើកម្លាំងនិងសម្ភារៈ ហាមឃាត់ ទុបស្កាត់ រារាំង ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមមិនដង្ហែរក្បួនទៅដាក់ញត្តិចូលរដ្ឋសភាជាតិ

កងកំលាំងសមត្ថកិច្ចចម្រុះមាន ប៉ូលីស ទាហានបង្ក្រាបបាតុកម្ម កងសន្តិសុខ ខ័ណ្ឌជ្រោយចង្វា និងក្រុងភ្នំពេញ បានប្រើកំលាំង សម្ភារៈ ទុបស្កាត់ រារាំង ហាមឃាត់ ក្បួនដំណើរកម្មវិធីដាក់ញត្តិរបស់សហគមន៍ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មិនឲ្យដង្ហែរញត្តិចេញពីមុខវត្តចាស់ សង្កាត់ជ្រោយចង្វារ ទៅដាក់ញត្តិជូននៅរដ្ឋសភាជាតិ ទាក់ទងនិងរឿងទឹកដីខ្មែរកម្ពុជាក្រោម ដែលត្រូវបានគ្រប់គ្រង កាន់កាប់ដោយខុសច្បាប់ជាតិច្បាប់អន្តរជាតិនៃរដ្ឋាភិបាលវៀតណាមយួនអស់រយៈកាល៦៨ឆ្នាំចាប់ពីថ្ងៃទី៤មិថុនា១៩៤៩មកដល់ពេលនេះ ។ ក្នុងខ្លឹមសារនៃញត្តិគឺស្នើរសុំឲ្យរដ្ឋសភាជាតិនិងរដ្ឋាភិបាលកម្ពុជាឲ្យដាក់បញ្ចូលថ្ងៃ៤មិថុនាជាថ្ងៃបុណ្យជាតិនៃថ្ងៃប្រវត្តិសាស្ត្រចងចាំនូវការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមទៅកាន់ប្រទេសវៀតណាម ។ ការរារាំងហាមឃាត់បិទផ្លូវគឺចាប់ពីម៉ោងជាង៨ព្រឹកថ្ងៃ២៦មិថុនា២០១៧រហូតដល់ម៉ោង១១ព្រឹកថ្ងៃដដែល ទើបសមត្ថកិច្ចបើកផ្លូវជាសាធារណៈអនុញ្ញាតិឲ្យព្រះសង្ឃ អ្នកកាសែត ប្រជាពលរដ្ឋបានធ្វើដំណើរចេញនិងចូលបានជាធម្មតាឡើងវិញ ។ #ខ្មែរកម្ពុជាក្រោម #ដាក់ញត្តិ "Non-Violence Overcome All Obstacles"

No comments:

Post a Comment