Thursday, June 1, 2017

គណបក្សសង្គ្រោះជាតិហែរក្បនឃោសនាបោះឆ្នោតឃុំសង្កាត់នៅស្រុកកៀនស្វាយខេត្តកណ្តាល

លោក កឹម សុខា គណបក្សសង្គ្រោះជាតិ ធ្វើយុទ្ធនាការហែរក្បួននិងឃោសនាបោះឆ្នោតឃុំសង្កាត់និងថ្លែងសារនយោបាយនៅវត្តប្រជុំសាគរខ្សុំ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល រសៀលថ្ងៃ១មិថុនា២០១៧នេះ ដោយមានការចូលរួមអបអរសាទរ គាំទ្រ ពីប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ ។ គួរបញ្ជាក់ផងដែរថា លោក កឹម សុខា បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ថ្ងៃ៤មិថុនា២០១៧ខាងមុខនេះដោយបានធ្វើដំណើរឃោសនានិងជួបសមាជិកសមាជិការ ប្រជាពលរដ្ឋម្ចាស់ឆ្នោតគ្រប់២៥ខេត្តក្រុងទូទាំងប្រទេសចំនួន១៤ថ្ងៃចាប់តាំងពីថ្ងៃឃោសនាបោះឆ្នោតដំបូងរហូតដល់ថ្ងៃបិទបញ្ចប់នៅថ្ងៃទី២មិថុនា២០១៧នេះនិងធ្វើយុទ្ធនាការឃោសនាធំនៅទីក្រុងភ្នំពេញដែលមានអ្នកចូលរួមប្រមាណជាង១០ម៉ឺននាក់ ។ គោលនយោបាយជាអាទិភាពទាំង៥ចំណុចរបស់គណបក្សសង្គ្រោះជាតិដើម្បីប្រកួតប្រជែងបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់ថ្មី អាណត្តិទី៤ថ្ងៃ៤មិថុនា២០១៧ខាងមុខនេះគឺ : ១. ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ ក្នុងការចូលរួមអភិវឌ្ឍន៍ឃុំ-សង្កាត់ ។ ២. លើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ ដោយធានាការពារព្រៃឈើនិងសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រជាពលរដ្ឋ ។ ៣. ផ្តល់សេវាសាធារណៈ ឲ្យមានប្រសិទ្ធភាព មិនរើសអើង មិនប្រកាន់បក្សពួក មិនពុករលួយ ។ ៤. ការពារសន្តិភាព សន្តិសុខ សុវត្ថិភាព ដោយទប់ស្កាត់បំបាត់គ្រឿងញៀន ល្បែងសុីសង និង ចោរកម្ម ។ ៥. វិមជ្ឈការ អំណាច សេវាសាធារណ: និងទទួលបានថវិកា៥០ម៉ឺនដុល្លាក្នុងមួយឆ្នាំៗ សម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់តាមរយៈគោលនយោបាយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment