Wednesday, May 3, 2017

ទិដ្ឋភាពនៃការចាក់បញ្ចាំងខ្សែភាពយន្តឯកសារ A Cambodian Spring នៅឯមហោស្រពភាពយន្តអន្តរជាតិ

ដំណើរការនៃការចាក់បញ្ចាំងខ្សែភាពយន្តឯកសារដែលមានចំណងជើងថា A Cambodian Spring នៅក្នុងពិធីមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុង Toronto.Canada គឺមានទស្សនិកជនជាពលរដ្ឋខ្មែរកាណាដានិងជនជាតិបរទេសទៅទស្សនាយ៉ាងច្រើនកុះករនៅសាលមហោស្រព នាយបើថ្ងៃទី៣ខែឧសភាឆ្នាំ២០១៧ ដោយបានកោតសរសើរ គាំទ្រពីទស្សនិកជនយ៉ាងមហោឡារិក ដោយបានមើលឃើញអំពីរឿងរ៉ាវ ជម្លោះដីធ្លី ការបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋាន ជម្លោះនយោបាយ និងបញ្ហាសង្គមជាច្រើនដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាពិតៗ ដូចជា ការតស៊ូមតិដោយអហឹង្សានិងសន្តិភាពរបស់ព្រះសង្ឃ សកម្មជនដីធ្លី សហគមន៍ និងការតស៊ូដើម្បីការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជាតាមរយៈការបោះឆ្នោត ឲ្យមានសុខសន្តិភាព សិទ្ធិសេរីភាព របបប្រជាធិបតេយ្យសេរីនិងយុត្តិធម៌សង្គមពិតប្រាកដនៅកម្ពុជា ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment