Wednesday, May 10, 2017

លោក ហ៊ុន សែន គំរាមធ្វើសង្គ្រាមជាមួយប្រជាពលរដ្ឋខ្មែរជាម្ចាស់អំណាច ម្ចាស់សន្លឹកឆ្នោត បើសិនជា គណបក្សប្រជាជនគាត់ចាញ់ឆ្នោតឆ្នាំ២០១៧និង២០១៨

លោក ហ៊ុន សែន គំរាមធ្វើសង្គ្រាមជាមួយប្រជាពលរដ្ឋខ្មែរជាម្ចាស់អំណាច ម្ចាស់សន្លឹកឆ្នោត បើសិនជា គណបក្សប្រជាជនគាត់ចាញ់ឆ្នោតឆ្នាំ២០១៧និង២០១៨ ??? ។ តើប្រជាពលរដ្ឋខ្មែរជាម្ចាស់អំណាច ម្ចាស់សន្លឹកឆ្នោត ម្ចាស់ទឹកដីប្រទេសជាតិក្នុងសង្គមប្រជាធិបតេយ្យ ត្រូវបោះឆ្នោតជូនគណបក្សនយោបាយណា បុគ្គលនាយករដ្ឋមន្ត្រីណា ដែលចូលចិត្តប្រើភាសាហឹង្សា គំរាមកំហែងរឿងធ្វើសង្គ្រាម កើតសង្គ្រាម ជំនាញឯកទេសរៀននៅសាលាសង្គ្រាម ឡើងកាន់អំណាចដោយសារសង្គ្រាម ឬបោះឆ្នោតជូនគណបក្សនយោបាយណា បណ្ឌិត បញ្ញវ័ន្តណា ដែលមានគោលការណ៍នយោបាយសន្តិភាព គោរពសិទ្ធិមនុស្ស ប្រកាន់យករបបប្រជាធិបតេយ្យសេរីពិតប្រាកដ ជំនាញខាងសេដ្ឋកិច្ច អភិវឌ្ឈន៍ប្រទេសជាតិឲ្យរីកចំរើនជឿនលឿនពិតប្រាកដ ????? ។ ១០ឧសភា២០១៧ ------ ហ៊ុន សែន ត្រៀម​ធ្វើ​សង្គ្រាម ជាសំដីសារភាពលើកដំបូងបំផុត ដែលចេញពីមាត់ផ្ទាល់ របស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលមិនរង្គើពី​អំណាច តាំង​ពីជាង​​៣​ទសវត្សន៍​មក​ហើយ។ លោក ហ៊ុន សែន បានថ្លែងឡើង ក្នុងឯកសណ្ឋាន​ជាមេបញ្ជាការ កងទ័ព​ជាតិ ​ថាបើ​សង្គ្រាម​«ផ្ទុះឡើង ក៏ផ្ទុះទៅចុះ» តែលោកត្រូវ​តែទប់ស្កាត់ ទោះក្នុងតម្លៃណា​ក៏ដោយ ទល់នឹង​ចលនា​ប្រឆាំង ​ដែល​​ធ្វើឲ្យ​ខូច​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុងអំឡុង​ពេល និងក្រោយ​ពេល​ការបោះឆ្នោត​​សាកល​ទាំង​ពីរ នាពេល​ខាងមុខ។ បើគ្រាន់តែ ដើម្បី​រក្សាសណ្ដាប់ធ្នាប់​សាធារណៈ លោក ហ៊ុន សែន បានព្រមានថា លោកសុខចិត្តឲ្យ​«សង្គ្រាម​ផ្ទុះ​ក៏​ផ្ទុះ​ទៅ​ចុះ» តែ​លោក​នឹងមិនសុខចិត្ត ឲ្យចលនាពលរដ្ឋ ដែលមាននិន្នាការប្រឆាំង ប្រព្រឹត្តិនូវ​អំពើ​ខុស​ច្បាប់ ដូច​ជា​ការ​«ដុតឡាន» ឬ​ការ​រារាំង​«ពលរដ្ឋ មិន​ឲ្យ​បោះ​ឆ្នោត» នោះ​ឡើយ។ នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​មាន​អតីតភាព ជា​ទាហាន​ខ្មែរ​ក្រហម និង​ជា​ជន​កុម្មុយនីស ស្និត​នឹង​ប្រទេសវៀតណាម បានថ្លែង​ដូច្នេះ នៅព្រឹក​ថ្ងៃ​ទី១០ ខែ​ឧសភា​នេះ ក្នុងពិធី​អបអរសាទរ​​ខួប​១០ឆ្នាំ នៃទិវាអតីត​​យុទ្ធជនកម្ពុជា ដែល​​ធ្វើ​​ឡើង​ នៅ​​មជ្ឈ​មណ្ឌល​​​សន្និបាត និង​​ពិព័រណ៍​​កោះ​​ពេជ្រ កណ្ដាល​រាជធានី​ភ្នំពេញ។ នៅចំពោះអតីត​យោធិន​ជាច្រើន​រយ​នាក់ លោក ហ៊ុន សែន បានប្រើប្រាស់​ពេល​ជាច្រើន​ម៉ោង ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី និ​ងជា​អគ្គមេ​បញ្ជាការ​កងទ័ពជាតិ ដើម្បីរៀបរាប់​ពីគុណសម្បត្តិ នៃការដឹកនាំ​ច្រើន​​ទសវត្សន៍ របស់លោក ​និង​​គណបក្ស​​ប្រជាជន​​កម្ពុជា។ នៅទីបំផុត លោក​បាន​សរុប​សេចក្ដី​ថា៖ «គណបក្ស​ប្រជាជន​[កម្ពុជា] ត្រូវ​តែ​​ឈ្នះ​​ឆ្នោត នៅគ្រប់ការ​បោះឆ្នោត​ទាំងអស់»។ នាយករដ្ឋមន្ត្រី ដែលមិនរង្គើចេញពីតំណែង តាំងពីជាង៣០ឆ្នាំមកនេះ បានព្រមានសុខចិត្ត​ឲ្យ​​ផ្ទុះសង្គ្រាម​​ថា៖ «សូមកុំភ្លេច ថ្ងៃ២៨ ខែកក្កដា [ឆ្នាំ២០១៣] មិនទាន់ទាំងដឹងលទ្ធផលផ្លូវការផង ឆេះឡានអស់ប៉ុន្មាន នៅ​ស្ទឹង​មាន​ជ័យ? អ្នកឯង​ធ្វើសកម្មភាព ច្រើន​ទីកន្លែង មិនឲ្យពលរដ្ឋ​ចូលបោះឆ្នោត។ តែដើម្បី​ថ្នាក់ថ្នម​សភាព​ការណ៍ យើង​អត់​ធ្មត់ មិន​ធ្វើ​សកម្មភាព។ តែកុំភ្លេចថា ២០១៧ និង២០១៨ បើ​សកម្មភាព​ពួក​អ្នកឯង​របៀប​នេះ កម្លាំង​ប្រដាប់​អាវុធ ត្រូវចេញ​បង្ក្រាប​ភ្លាម បើផ្ទុះ​សង្គ្រាម ក៏ឲ្យវាផ្ទុះ​ទៅ​ចុះ។»។ «ថ្ងៃបុណ្យខ្មោច...» លោក ហ៊ុន សែន បានព្រមានលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយចំមុខ ថា​បើ​នៅ​តែ​ហ៊ាន​​ធ្វើ​រឿង​ទាំង​នោះ ថ្ងៃនេះ​​គឺថ្ងៃបុណ្យ​​ខ្មោច របស់​ប្រធាន​គណបក្ស​ប្រឆាំងរូបនេះ ជាមិនខាន។ បុរស​​ខ្លាំង​​កម្ពុជា​ បាន​ថ្លែង​ថា៖ «អត់មាន​ទុក​ឲ្យ​មក​ដុត​​ឡាន បំផ្លាញ​សណ្ដាប់​ធ្នាប់​សាធារណៈ​នោះ​ទេ។ មិនទាន់​ទាំង​ឈ្នះ [ឆ្នោត] ផង បែរ​ជា​បង្កើត​ហេតុ​​ទៅ​​ហើយ។ បន្ទាប់​ពីនោះ ធ្វើបាតុកម្ម ​"ហ៊ុន សែន អើយ ចុះចេញ​ទៅ"។ ខ្ញុំ​បាន​​និយាយ ជា​មួយ កឹម សុខា ដោយ​​ផ្ទាល់ នៅ​នឹង​រដ្ឋសភា "ខ្ញុំថា ម៉េច​​ឯកឧត្ដម បើមិនចុះ មានតែអង្រួន​​ឲ្យចុះ"។ ខ្ញុំ​បាន​​ចង្អុល​​មុខ​​គាត់ (...) ខ្ញុំថា​ឯកឧត្ដម បើ​សិន​​ជា​ឯកឧត្ដម​​ធ្វើ [ដូច្នេះ] ថ្ងៃ​នេះ គឹថ្ងៃបុណ្យខ្មោច​ឯកឧត្ដម​ទេ។ សុំ កុំ​ព្រហើន!»។ Read more at http://monoroom.info/news/post/7992#x9WbptIOKTHWlKhp.99 "Non-Violence Overcome All Obstacles"

No comments:

Post a Comment