Tuesday, May 30, 2017

យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់គណបក្សសង្គ្រោះជាតិនៅក្រុងស្ទឹងត្រែង

លោក កឹម សុខា ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់និងថ្លែងសារនយោបាយនៅមុខផ្សារសាមគ្គី ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃ៣០ឧសភា២០១៧ ។ គោលនយោបាយជាអាទិភាពទាំង៥ចំណុចរបស់គណបក្សសង្គ្រោះជាតិដើម្បីប្រកួតប្រជែងបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់ថ្មីអាណត្តិទី៤ថ្ងៃ៤មិថុនា២០១៧នេះនៅទីនោះ ។ គោលនយោបាយជាអាទិភាពទាំង៥របស់គណបក្សសង្គ្រោះជាតិមាន : ១. ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ ក្នុងការចូលរួមអភិវឌ្ឍន៍ឃុំ-សង្កាត់ ។ ២. លើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ ដោយធានាការពារព្រៃឈើនិងសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រជាពលរដ្ឋ ។ ៣. ផ្តល់សេវាសាធារណៈ ឲ្យមានប្រសិទ្ធភាព មិនរើសអើង មិនប្រកាន់បក្សពួក មិនពុករលួយ ។ ៤. ការពារសន្តិភាព សុវត្ថិភាព ដោយទប់ស្កាត់បំបាត់គ្រឿងញៀន ល្បែងសុីសង និង ចោរកម្ម ។ ៥. វិមជ្ឈការ អំណាច សេវាសាធារណ: និងទទួលបានថវិកា៥០ម៉ឺនដុល្លាក្នុងមួយឆ្នាំៗ សម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់នីមួយៗ តាមរយៈគោលនយោបាយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment