Monday, May 1, 2017

ប្រគេននិងជូនដំណឹងពិធីបុណ្យលាចាកសិក្ខាបទ ( សិក ) ពីសង្ឃទៅជាគ្រហស្ថធម្មតាវិញ

ប្រគេននិងជូនដំណឹងពិធីបុណ្យលាចាកសិក្ខាបទ ( សិក ) ************** ព្រះភិក្ខុ ថាច់ ជួនតារា សាងព្រះភ្នួសបួសជាសាមណេរនិងភិក្ខុជាង១០ព្រះវស្សាដើម្បីជួយទ្រទ្រង់សង្គមជាតិសាសនានិងសាសនាការសិក្សារៀនសូត្រផ្លូវលោកផ្លូវធម៌នៅលើទឹកខ្មែរកម្ពុជាក្រោមនិងខ្មែរកណ្តាល បច្ចុប្បន្នគង់នៅវត្តខ្មែរកម្ពុជាក្រោមហាមីតុនប្រទេសកាណាដាជាង៦ឆ្នាំ សូមប្រគេនដំណឹងនិងចំរើនពរញាតិញោមពុទ្ធបរិស័ទជនរួមជាតិខ្មែរចំណុះជើងវត្តខ្មែរក្រោមហាមិលតុននិងជនរួមជាតិខ្មែរជិតឆ្ងាយឲ្យបានជ្រាបថា ព្រះភិក្ខុ ថាច់ ជួនតារា និងលាចាកសិក្ខាបទ សិកទៅជាគ្រហស្ថធម្មតាវិញនៅថ្ងៃច័ន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹកនៅវត្តខ្មែរកម្ពុជាក្រោមខាងមុខនេះ ។ អាស្រ័យហេតុដូចបានប្រគេនដំណឹងនិងចំរើនពរញាតិញោមពុទ្ធបរិស័ទដូចខាងលើនេះ សូមព្រះករុណាព្រះសង្ឃគ្រប់ព្រះអង្គនិងញាតិញោមពុទ្ធបរិស័ទជនរួមជាតិខ្មែរទាំងអស់គ្នាជ្រាបជាដំណឹងដឹងជាពត៌មាននិងអនុមោទនាសទ្ធាជ្រះថ្លាពិធីបុណ្យលាចាកសិក្ខាបទខាងលើដោយសេចក្តីជ្រះថ្លាក្នុងបុណ្យកុសលទានសីលភាវនានិងសុខចំរើនទាំងអស់គ្នា ។ "Non-Violence Overcome All Obstacles"

No comments:

Post a Comment